ក្រុមហ៊ុន Adidas សម្ដែងកង្វល់ និង​ស្នើ​ឱ្យ​ស៊ើបអង្កេតករណី​បំពាន​​សិទ្ធិ​សេរីភាព​សមាគមក្នុងរោងចក្រមួយនៅកម្ពុជា

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 16 មិថុនា 2022
ក្រុមហ៊ុន Adidas សម្ដែងកង្វល់ និង​ស្នើ​ឱ្យ​ស៊ើបអង្កេតករណី​បំពាន​​សិទ្ធិ​សេរីភាព​សមាគមក្នុងរោងចក្រមួយនៅកម្ពុជា

ក្រុមហ៊ុន Adidas លើកឡើង​ពី​កង្វល់ និង​ស្នើសុំ​ឱ្យ​មាន​ការស៊ើបអង្កេត​លើ​ករណី​បំពាន​ទៅលើ​សិទ្ធិ​សេរីភាព​សមាគម និង​ការ​ចាប់​ខ្លួន​តំណាង​កម្មករ ពាក់ព័ន្ធ​នឹង​ករណី​កូដកម្ម​នៅ​រោងចក្រ​Can Sports Shoes Cambodia ក្នុង​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២២ កន្លង​មក​នេះ។ នេះបើតាមការចុះផ្សាយរបស់អង្គការសង់ត្រាល់ Central។

នៅ​ក្នុង​លិខិត​របស់​ក្រុមហ៊ុន Adidas ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈនៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ កន្លង​មក​នេះ​ឲ្យ​ដឹង​ថា វិវាទ​ការងារ​ចំបង​នៅ​ក្នុង​រោងចក្រ គឺ​កើត​ចេញ​ពី​ការ​ទាមទារ​ឲ្យ​មាន​អ្នក​លក់ដូរ​អាហារ​ក្នុង​បរិវេណ​រោងចក្រ និង​ទាមទារ​អោយ​ពន្លឿន​ការ​កាត់​ប្រាក់​វិភាគទាន​ប្រចាំខែ​ជូន​សហជីព​ពី​ប្រាក់ ខែ​កម្មករ​ដែល​ផ្លាស់ប្ដូរ​ពី​សហជីព​ចាស់​ទៅ​សហជីព​ថ្មី។ ក្នុងពេលដែល​កំពង់​ចរចា និង​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី គឺ​ថ្នាក់ដឹកនាំ​សហជីព​សរុប ៣​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន ប៉ុន្តែ​បាន​ដោះលែង​វិញ ដោយ​តម្រូវ​ឲ្យ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​មិន​បន្ត​កូដកម្ម។ 

ទាក់ទងករណីនេះ 1Post មិនទាន់អាចសុំការបញ្ជាក់ពីក្រសួងការងារបាននៅឡើយ។

ក្រុមហ៊ុន Adidas សម្ដែងកង្វល់ និង​ស្នើ​ឱ្យ​ស៊ើបអង្កេតករណី​បំពាន​​សិទ្ធិ​សេរីភាព​សមាគមក្នុងរោងចក្រមួយនៅកម្ពុជា

លិខិត​ក្រុមហ៊ុន Adidas ដដែល​បាន​លើក​ឡើង​ទៀត​ថា មូលហេតុ​នៃ​ការ​ចាប់ខ្លួន​នៅតែ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​នៅឡើយ ប៉ុន្តែ​បាន​ភ្ជាប់​ទៅ​នឹង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ ឧក្រិដ្ឋ​ជាអាទិ៍។

​ក្រុមហ៊ុន Adidas បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ការអនុវត្ត​តួនាទី និង​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ឱ្យ​បាន​ត្រឹមត្រូវ តាម​អនុសញ្ញា ILO ច្បាប់​សហជីព និង​ច្បាប់​ការងារ​របស់​កម្ពុជា។ 

ក្រុមហ៊ុន Adidas បាន​ស្នើ​ទៅ​ក្រសួង ឲ្យ​ស៊ើបអង្កេត​លើ​សកម្មភាព​អនុវត្ត​ការងារ​របស់​ប៉ូលិស។ជូន​ដំណឹង​ដោយ​តម្លាភាព​អំពី​លទ្ធផល​បន្ទាប់ពី​ការស៊ើបអង្កេត និង​ជូនដំណឹង​ដល់​ភាគី​រង​ផល​ប៉ះពាល់ និង​ការពារ​មិន​ឲ្យ​មាន​ហេតុការណ៍​នេះ​កើតឡើង​បន្ត​ទៀត​នា​ពេល​អនាគត៕ ប្រភពCentral

ក្រុមហ៊ុន Adidas សម្ដែងកង្វល់ និង​ស្នើ​ឱ្យ​ស៊ើបអង្កេតករណី​បំពាន​​សិទ្ធិ​សេរីភាព​សមាគមក្នុងរោងចក្រមួយនៅកម្ពុជា ក្រុមហ៊ុន Adidas សម្ដែងកង្វល់ និង​ស្នើ​ឱ្យ​ស៊ើបអង្កេតករណី​បំពាន​​សិទ្ធិ​សេរីភាព​សមាគមក្នុងរោងចក្រមួយនៅកម្ពុជា