ស្លាប់ជាង ៦០នាក់ ករណីលិចទូកឈើ១គ្រឿង បន្ទាប់ពីបើកប៉ះថ្មប៉ប្រះទឹក

ពិភពលោក
ថ្ថ្ងៃពុធ 1 មីនា 2023
ស្លាប់ជាង ៦០នាក់ ករណីលិចទូកឈើ១គ្រឿង បន្ទាប់ពីបើកប៉ះថ្មប៉ប្រះទឹក

ទូកឈើមួយគ្រឿងដែលដឹកជនជនភៀសខ្លួនបានបុកថ្មប៉ប្រះទឹក កាលពីព្រឹកថ្ងៃ អាទិត្យនៅក្បែរឆ្នេរសមុទ្រអ៊ីតាលីបណ្តាលអោយមនុស្សយ៉ាងហោចណាស់ ជាង៦៤នាក់ស្លាប់និងជាច្រើននាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

ទូកនេះបានចេញដំណើរពីប្រទេសតួកគីអស់រយៈ ពេល៥ថ្ងៃមុននឹងលិចដោយមានជនចំណាកស្រុកមកពីប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ង់ និងប្រទេសមួយចំនួនទៀត។ក្នុងចំណោមអ្នកស្លាប់ទាំងនោះក៏មានក្មេងចំនួន១២នាក់ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានAFP។

ស្លាប់ជាង ៦០នាក់ ករណីលិចទូកឈើ១គ្រឿង បន្ទាប់ពីបើកប៉ះថ្មប៉ប្រះទឹក

បើតាមភ្នាក់ងារជនភៀសខ្លួននិងជនចំណាកស្រុករបស់អង្គការសហប្រជាជាតិបាននិយាយថាចំនួនអ្នកស្លាប់អាចកើនឡើងដល់ជាង ១០០នាក់ ដោយសារអ្នកនៅរស់រានមានជីវិតមួយចំនួនបាននិយាយថា ទូកនេះមានអ្នកដំណើរជាង២០០នាក់ នៅពេលចេញពីប្រទេសតួកគី។

ឆ្មាំឆ្នេរសមុទ្រអ៊ីតាលីបាននិយាយថាយ៉ាងហោចណាស់មនុស្ស ៨០នាក់ត្រូវបានគេរកឃើញនៅរស់រួមទាំងអ្នក ខ្លះបានទៅដល់ច្រាំងសមុទ្របន្ទាប់ពីការលិចទូកនៅឆ្នេរសមុទ្រ Calabria តាមបណ្ដោយសមុទ្រ Ionian ។ ហើយបុរសម្នាក់ត្រូវបានចាប់ខ្លួនទៅឃុំខ្លួនដើម្បីសាកសួរ បន្ទាប់ពីអ្នកនៅរស់រានមាន ជីវិតបង្ហាញថាគាត់ជាអ្នកជួញដូរមនុស្ស៕ 

ស្លាប់ជាង ៦០នាក់ ករណីលិចទូកឈើ១គ្រឿង បន្ទាប់ពីបើកប៉ះថ្មប៉ប្រះទឹក