ជនចំណាកស្រុកឥណ្ឌូណេស៊ី ១១នាក់បានស្លាប់ និង២៧នាក់កំពុងបាត់ខ្លួន ករណីលិចទូកពេលលួចឆ្លងដែនរកការងារធ្វើ

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 16 ធ្នូ 2021
ជនចំណាកស្រុកឥណ្ឌូណេស៊ី ១១នាក់បានស្លាប់ និង២៧នាក់កំពុងបាត់ខ្លួន ករណីលិចទូកពេលលួចឆ្លងដែនរកការងារធ្វើ

ជនចំណាកស្រុកឥណ្ឌូណេស៊ីយ៉ាងតិច ១១ នាក់បានស្លាប់ និង ២៧ នាក់ត្រូវបានគេជឿថាកំពុងបាត់ខ្លួន បន្ទាប់ពីទូកមួយបានលិចកាលពីថ្ងៃពុធ ក្នុងអាកាសធាតុមានព្យុះនៅភាគខាងត្បូងប្រទេសម៉ាឡេស៊ី។

មានមនុស្ស 21 នាក់ត្រូវបានរាយការណ៍ថាមានសុវត្ថិភាពក្នុងចំណោមមនុស្ស 60 នាក់នៅលើទូកដែលបានលិចនៅភាគខាងត្បូងរដ្ឋ Johor នៅម៉ោង 4.30 ព្រឹក (ម៉ោង 3.30 នាទីព្រឹកនៅប្រទេសថៃ)។

ពេលខ្លះ ប្រជាជនឥណ្ឌូនេស៊ីដែលកំពុងស្វែងរកការងារធ្វើ ព្យាយាមចូលប្រទេសជិតខាងម៉ាឡេស៊ីដោយខុសច្បាប់ ដោយធ្វើការឆ្លងដែនសមុទ្រតាមទូកដែលមិនសូវល្អ ហើយគ្រោះថ្នាក់កើតឡើងជាប្រចាំ៕