មេខ្យល់ម្នាក់ដែលសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យឃាត់ខ្លួនបាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ខណៈកំពុងនាំពលករឆ្លងដែនទៅប្រទេសថៃ ចំនួន ៤នាក់ ក្នុងនោះមានស្រីម្នាក់ នៅក្នុងភូមិសាស្ត្រ អូរព្រំដែន ភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យមេខ្យល់ឈ្មោះ ចាន់ កុយ ភេទ ប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងសួរចម្លើយនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោករមៀត ចំណែកឯពលករទាំង ៤នាក់ បញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កស្រុកថ្មពួក៕