ហ៊ានណាស់មនុស្ស១៧នាក់ បំរុងលួចចេញទៅប្រទេសថៃ តែជាប់អន្ទាក់សមត្ថកិច្ច

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 7 ឧសភា 2021
ហ៊ានណាស់មនុស្ស១៧នាក់ បំរុងលួចចេញទៅប្រទេសថៃ តែជាប់អន្ទាក់សមត្ថកិច្ច

ខណៈរថយន្ត២គ្រឿងកំពុងដឹកពលរដ្ឋចំនួន១៧នាក់ មានកូនក្មេង២នាក់ផង ក្នុងបំណងទៅរកការងារធ្វើនៅប្រទេសថៃ កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចស្រុកស្វាយចេកស្ទាក់ចាប់បានក្នុងចំការស្វាយ​ចន្ទី ខាងជើងឈៀងខាងកើតភូមិតេជោភ្នំឆ័ត្រ ស្ថិតនៅក្នុងភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេកស្រុកស្វាយចេក ខេត្តបន្ទាយ​មានជ័យ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឱ្យដឹងថា រថយន្តទាំង២គ្រឿងម៉ាកកាមរី ពណ៌បៃតងចាស់ ពាក់ផ្លាកលេខ ២B-១១៣០ ដឹកមនុស្ស៥នាក់ និងរថយន្តម៉ាកសាំយ៉ុង ពណ៌សរពាក់ផ្លាកលេខ ២B-៥៦៦២២ ដឹកមនុស្សចំនួន១២នាក់ ស្រី១០នាក់ កុមារ២នាក់ មកពីខេត្តកំពង់ចាម៦នាក់ខេត្តបាត់ដំបង១០នាក់  និងខេត្តបន្ទាយមានជ័យម្នាក់។

បើតាមចម្លើយសារភាពអ្នកបើករថយន្តបានឱ្យដឹងថា មនុស្ស​ដែលគេដឹកនេះគឺមានបំណងឆ្លងដែនទៅប្រទេសថៃទាំង១៧នាក់តាមច្រករបៀងនៃព្រំដែន ដែលមេខ្សល់បានកំណត់យកតម្លៃតាមជិតតាមឆ្ងាយមាន២៥០បាទ .៣០០បាទ.៤០០បាទ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងអ្នកបើកបររថយន្ត២នាក់ ដើម្បីចាត់វិធានតាមនីតិវិធី។ចំណែកពលករខ្មែរទាំង១៧នាក់ និងកុមារ ២នាក់ បានបញ្ជូនទៅមណ្ឌលចត្តាឡីស័ក នៅក្នុងវិទ្យាល័យស្វាយចេកចំនួន១៤ថ្ងៃទើបអនុញ្ញាតឱ្យវិលទៅស្រុកកំណើតវិញ៕

ហ៊ានណាស់មនុស្ស១៧នាក់ បំរុងលួចចេញទៅប្រទេសថៃ តែជាប់អន្ទាក់សមត្ថកិច្ច ហ៊ានណាស់មនុស្ស១៧នាក់ បំរុងលួចចេញទៅប្រទេសថៃ តែជាប់អន្ទាក់សមត្ថកិច្ច