នៅក្នុងដំណើរត្រួតពិនិត្យទីលានបាញ់គ្រាប់ពិត យុទ្ឋវិធីនិងយុទ្ឋដំណើររបស់យោធភូមិភាគពិសេសស្ថិតនៅភូមិចំបក់ប្រាសាទ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង គិតត្រឹមទី២១ខែកុម្ភៈ ឆ្នាំ២០២៣ សាងសង់បាន ៩០%ហើយ។ នេះបើតាមការឱ្យពីលោកឧត្ដមសេនីយ៍ទោ ប៉ូវណ្ណះ មេបញ្ជាការ ស្ដីទីយោធភូមិភាគពិសេស។
ទីលាននេះបានសហការគ្នាសាងសង់ដែលមានខាងយោធភូមិភាគពិសេស សាលាពលទាហាននិងបញ្ជាការដ្ឋានកាំភ្លើងធំ។ គម្រោងនេះត្រូវបានរំខានដោយសារកត្តាធម្មជាតិ ដែលមានភ្លៀងធ្លាក់ច្រើនកាលពីខែធ្វើឱ្យអាកខានមួយរយៈ។
ផែនការត្រូវបន្តធ្វើនោះ គឺការដាំបង្គោលរបង ដាក់គ្រឿងចក្រត្រាស់សេទីលានឱ្យស្មើ ការរៀបចំដាក់កង់ឡាន ច្រកដី ជីកប្រឡាយសម្រាប់បង្ហូរទឹក ការកសាងផ្លូវចូល ការកសាងក្លោងទ្វារឱ្យបានឆាប់រហ័សនិងទាន់ពេលវេលា ធ្វើយ៉ាងណាឱ្យតំបន់អភិវឌ្ឍន៍ភូមិភាគពិសេសក្លាយជាតំបន់មានពណ៌បៃតងស្រស់ សក្តិសមជាកន្លែងអភិវឌ្ឍន៍ខ្ពស់។
នៅក្នុងគ្រាចុះពិនិត្យនោះលោកឧត្ដមសេនីយ៍ទោ ប៉ូ វណ្ណះ ក៏បានថ្លែងនូវកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់បណ្តាអង្គភាពដែលបានខិតខំតស៊ូកសាងទីលាននេះឱ្យក្លាយជាកន្លែងបណ្ដុះបណ្ដាលជំនាញដល់កម្លាំងកងយោធារបស់កម្ពុជាបន្ថែមទៀត៕ សុក្ខារិន