រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd James Austin III បានប្រកាសថា ពង្រីកទំនាក់ទំនងយោធាទេ្វភាគី គ្រាដែលលោកបំពេញទស្សនកិច្ចនៅកម្ពុជា។ ការលើកឡើងបែបនេះតាមរយៈបណ្តាញសង្គមX របស់រដ្ឋមន្រ្តីការជាតិអាមេរិក «នៅពេលនេះខ្ញុំកំពុងស្ថិតនៅប្រទេសកម្ពុជា និងស្វែងកឱកាសពង្រីកទំនាក់ទំនងយោធាទេ្វភាគី ជាមួយកម្ពុជា»។
បើតាមផេកផ្លូវការរបស់ស្ថានទូតអាមេរិកនៅកម្ពុជាបានបង្ហោះសារថា ជំនួបរបស់លោករដ្ឋមន្ត្រី Austin ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្តល់នូវឱកាសក្នុងការពង្រឹងទំនាក់ទំនងលើវិស័យការពារជាតិ និងសន្តិសុខទ្វេភាគី ក្នុងរបៀបដែលនឹងជួយដល់សន្តិសុខប្រទេសកម្ពុជា និងផ្តល់ប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ នៅក្នុងនោះក៏មានជំនួបរវាងសម្ដេចតេជោប្រធានព្រឹទ្ធសភា។ លិទ្ធផលនៃជំនួបយ៉ាងណាគឺអាចនឹងដឹងនៅពេលឆាប់ៗខាងមុខនេះ។