សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានបើកវគ្គសិក្ខាសាលាមួយដែលមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ស្តីពី ការបង្កើតក្រុមសន្សំប្រាក់ ដល់ប្រជាពលរដ្ឋសហគមន៍ និងជាកសិករងាយរងគ្រោះ ចំនួន២៦នាក់ ក្នុងនោះមាន៤នាក់ជាស្ត្រី ដែលពួកគេមកខេត្តចំនួន៦ មានខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំខេត្តព្រះវិហារ ខេត្តកោះកុង និងខេត្តកំពត។
នៅក្នុងវគ្គសិក្ខាសាលានេះ បានបង្កើតឡើងក្នុងគោលបំណងសំខាន់ចំនួន៣៖
១. ផ្សព្វផ្សាយពីទស្សនៈទាន និងគោលការណ៍បង្កើតក្រុមសន្សំប្រាក់ដើម្បីផ្លាស់ប្តូរ។
២. ដើម្បីឲ្យអ្នកចូលរួមយល់ និងអនុវត្តពីដំណើរការ វិធីសាស្ត្រសម្របសម្រួលក្នុងការបង្កើតក្រុមសន្សំប្រាក់ដើម្បីផ្លាស់ប្តូរជីវភាព។
៣. រៀបចំផែនការបន្តក្នុងការបង្កើតក្រុមសន្សំប្រាក់ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅតាមមូលដ្ឋានសហគមន៍របស់ពួកគេ។
CCFC បានបញ្ជាក់ថា រយៈពេល៣ថ្ងៃនេះ យើងឃើញសិក្ខាកាមអ្នកចូលរួមទាំងអស់បានព្យាយាមខិតខំប្រឹងប្រែងកត់ត្រាពីគន្លឹះក៏ដូចជាលក្ខណៈសំខាន់ៗទូទៅនៃការសន្សំប្រាក់ជាពិសេសពួកគេបានចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សាជាក្រុម ទាំងក្រុមតូច ទាំងក្រុមធំ និងឡើងធ្វើបទបង្ហាញបានយ៉ាងល្អប្រសើរផងដែរ៕ CCFC