ស្តូបឈ្នះឈ្នះអន្លង់វែង សាងសង់សម្រេចបាន៧៦% មានទីតាំងនៅលើភ្នំ២០០ ក្បែរច្រកទ្វារព្រំដែនអន្តរជាតិ ជាំ

ព័ត៌មានសង្គម
ថ្ថ្ងៃអាទិត្យ 8 តុលា 2023
ស្តូបឈ្នះឈ្នះអន្លង់វែង សាងសង់សម្រេចបាន៧៦% មានទីតាំងនៅលើភ្នំ២០០ ក្បែរច្រកទ្វារព្រំដែនអន្តរជាតិ ជាំ

នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូបឈ្នះឈ្នះ អន្លង់វែង បានបន្តដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារ សាងសង់ស្តូបឈ្នះឈ្នះ អន្លង់វែង ខេត្តឧត្តរមានជ័យ។ 

ទីតាំងស្តូបឈ្នះឈ្នះអន្លង់វែង មានទីតាំងនៅលើភ្នំ២០០ ក្បែរច្រកអន្តរជាតិ ជាំ បច្ចុប្បន្នសាងសង់សម្រេចបាន៧៦% បន្ទាប់ពីបានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧប្បនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណ:កម្មកាសាងសង់វិមានឈ្នះឈ្នះ ។

ស្តូបឈ្នះឈ្នះអន្លង់វែង សាងសង់សម្រេចបាន៧៦% មានទីតាំងនៅលើភ្នំ២០០ ក្បែរច្រកទ្វារព្រំដែនអន្តរជាតិ ជាំ

សូមរម្លឹកថា ស្តូបឈ្នះឈ្នះត្រូវកំពុងសាងសង់ឡើងគ្រប់បណ្ដាខេត្តក្នុងប្រទេសកម្ពុជា បន្ទាប់វិមានឈ្នះឈ្នះបានសាងសង់រួចនៅរាជធានីភ្នំពេញ។ ហើយចំពោះការស្ថាបនាវិមានឈ្នះ ឈ្នះ និងស្តូបឈ្នះឈ្នះនេះឡើងគឺមានគោលដៅសំខាន់ចំនួន ៥ រួមមាន៖ ទី១ - រម្លឹកសារៈសំខាន់នៃសន្តិភាពសមិទ្ធផល និងដំណើរការដែលបាននាំឱ្យមានសន្តិភាពតាមគោលនយោបាយឈ្នះឈ្នះ និងការបង្រួបបង្រួមជាតិ។ បង្ហាញពីសុខដុមបនីយកម្មនៃសង្គមកម្ពុជាតាមរយៈសាសនាសម័យកាលប្រវត្តិសាស្ត្រ និងសមិទ្ធផល។ ទី២- គោរព និងចារឹកទុកអំពីការលះបង់ការដឹកនាំ និងភាពច្នៃប្រឌិតរបស់មគ្គុទ្ទេសក៍ដឹកនាំ និងប្រតិបត្តិករស្នូលកម្ពុជាដែលបាននាំមកនូវការផ្សះផ្សាជាតិ និងបញ្ចប់សង្គ្រាមស៊ីវិលដោយគ្មានការបង្ហូរឈាមដែលនាំមកនូវវិបុលភាព និងសន្តិភា ពដល់ប្រទេសកម្ពុជា។ ទី៣- បង្កើតមជ្ឈមណ្ឌលមួយដែលផ្ដល់នូវការរៀនសូត្រដល់ប្រជាជនគ្រប់ជំនាន់ទាំងអស់ ឱ្យបន្តការសិក្សា និងទទួលការយល់ដឹងពីប្រវត្តិសាស្ត្រ រពិតរបស់ប្រទេសកម្ពុជា និងបន្តអនុវត្តន៍គោលនយោបាយឈ្នះឈ្នះរបស់តេជោសែន និងគុណតម្លៃក្នុងការធ្វើសមាហរណកម្មក្នុងដំណើរការកសាងដឹកនាំ និងអភិវឌ្ឍន៍ប្រទេស នាពេលអនាគត។ ទី៤- បង្ហាញពីគុណតម្លៃវប្បធម៌អរិយធម៌ និងស្ថាបត្យករខ្មែរតាមរចនាបទសិល្បៈ និមិត្តរូប និមិត្តសញ្ញា ចម្លាក់នានា និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីឱ្យប្រជាជនគ្រប់ជំនាន់បានឈ្វេងយល់ ។ ទី៥- បង្កើតគោលដៅទេសចរណ៍មួយនៅទីក្រុងភ្នំពេញ ដែលមានលក្ខណៈជាទេសចរណ៍ប្រវត្តិសាស្ត្រ វប្បធម៌ ក៏ដូចជាគោលដៅសម្រាប់ទស្សនកិច្ច សិក្សាស្រាវជ្រាវនានា៕

ស្តូបឈ្នះឈ្នះអន្លង់វែង សាងសង់សម្រេចបាន៧៦% មានទីតាំងនៅលើភ្នំ២០០ ក្បែរច្រកទ្វារព្រំដែនអន្តរជាតិ ជាំ