រកឃើញបាក់តេរីច្រើនលើកំណត់នៅក្នុងសាំងវិចរបស់អាហារដ្ឋាន “សំពៅមាសអូរពីរ”

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 31 ធ្នូ 2024
រកឃើញបាក់តេរីច្រើនលើកំណត់នៅក្នុងសាំងវិចរបស់អាហារដ្ឋាន “សំពៅមាសអូរពីរ”

មន្ត្រី​ជិត​៥០​នាក់​នៃ​រដ្ឋបាល​ក្រុងព្រះសីហនុ និងសាច់ញាតិរបស់ពួកគេដែលបាន​ធ្លាក់ខ្លួន​ឈឺចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យជាច្រើនថ្ងៃ បន្ទាប់​ពី​ទទួលទាន​អាហារ​សម្រន់​នំ​សាំង​វិចកម្មង់មកពី “អាហារដ្ឋានសំពៅមាសអូរពីរ“ ក្រោយមកសមត្ថកិច្ចជំនាញចុះទៅពិនិត្យដល់ទីតាំងអាហារដ្ឋានសំពៅមាសអូរពីរខាងលើបានរកឃេីញវត្តមានបាក់តេរីប្រភេទ អ៊ីកូឡាយ(E-coli) ក្នុងបរិមាណលើសកម្រិតអនុញ្ញាត និងវត្តមានបាក់តេរីប្រភេទ ស្តាហ្វីឡូកូកឹសអូរៀស (Staphylococcus aureus) ក្នុងបរិមាណលើសកម្រិតសុវត្ថិភាព ចំនួនច្រើនជាង ១០.០០០ CFU/g។

រកឃើញបាក់តេរីច្រើនលើកំណត់នៅក្នុងសាំងវិចរបស់អាហារដ្ឋាន “សំពៅមាសអូរពីរ”

ទាក់ទងបញ្ហានេះលោក អ៊ុង គង់ម៉េង ភាគីអាហារដ្ឋានសំពៅមាស (អូរពីរ) មិនទាន់អាចសុំការបញ្ជាក់បាននៅឡើយទេ ដោយក្រុមការងារ 1Post បានផ្ញើសារសំណួរទៅកាន់បណ្ដាញតេឡេក្រាមរបស់លោកហើយ តែពុំទាន់ទទួលបានការឆ្លើយតប។

រកឃើញបាក់តេរីច្រើនលើកំណត់នៅក្នុងសាំងវិចរបស់អាហារដ្ឋាន “សំពៅមាសអូរពីរ”

ក្នុងនោះបើតាមការអះអាងរបស់លោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុបានបញ្ជាក់ថា លោកស្រីក៏ស្ថិតក្នុងចំណោមអ្នករងគ្រោះដែលបានពុលចំណីនេះដែរ ហើយលោកស្រីកំពុងបន្តឈឺរាគរុសសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេលពីរថ្ងៃហើយ ។ គិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីសាលាក្រុងព្រះសីហនុ ភាគច្រើនដែលរងការពុលអាហារបានទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្ត។

រកឃើញបាក់តេរីច្រើនលើកំណត់នៅក្នុងសាំងវិចរបស់អាហារដ្ឋាន “សំពៅមាសអូរពីរ”

សូមរម្លឹកថា ការទទួលទានសាំងវិចនោះគឺក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាក្រុងព្រះសីហនុ ដែលជាអាហារសម្រន់បាននាំយកមកពីអាហារដ្ឋានសំពៅមាសអូរពីរ ស្ថិតនៅតាមបណ្ដោយផ្លូវអូរពីរ ក្រុងព្រះសីហនុ ដែលអាហារដ្ឋានមួយនេះកន្លងមកឱ្យតែមានកម្មវិធីរបស់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ពួកគេតែងតែកម្មង់អាហារសម្រន់ពីអាហារដ្ឋានមួយនេះ៕ តាពេជ្រ

រកឃើញបាក់តេរីច្រើនលើកំណត់នៅក្នុងសាំងវិចរបស់អាហារដ្ឋាន “សំពៅមាសអូរពីរ” រកឃើញបាក់តេរីច្រើនលើកំណត់នៅក្នុងសាំងវិចរបស់អាហារដ្ឋាន “សំពៅមាសអូរពីរ”