
បួនចំណុចបញ្ចៀសបានជំងឺទឹកនោមផ្អែម ១. ហាត់ប្រាណយ៉ាងតិច ៣០នាទីរៀងរាល់ថ្ងៃ ២.កាត់បន្ថយការទទួលទានភេសជ្ជៈផ្អែម និង អាហារផ្អែម ៣. ចៀសវាងការប្រើប្រាស់ គ្រឿងស្រវឹង និងផលិតផលថ្នាំជក់ ៤. ទទួលទានបន្លែឱ្យបានច្រើន និងផ្លែឈើស្រស់។ “រួមគ្នាការពារកុំឱ្យកើតជំងឺទឹកនោមផ្អែមគឺចាប់ផ្តើមពីឥរិយាថបរបបអាហារប្រចាំថ្ងៃរបស់ក្រុមគ្រួសារនីមួយៗ” នេះបើក្រសួងសុខាភិបាលកម្ពុជា។

ជំងឺទឹកនោមផ្អែមកើតឡើងនៅពេលដែលលំពែងមិនអាចផលិតអាំងស៊ុយលីនបាន ឬ ក៏រាងកាយមិនអាចប្រើប្រាស់អាំងស៊ុយលីនបាន៕

