រថយន្តដឹកស្រូវមួយគ្រឿងធ្លាក់ពីលើផ្លូវជាតិក្រឡាប់ខ្លួនឯងបណ្តាលឱ្យឆេះទាំងព្រឹក រីឯតៃកុងដាក់មេប្រូច

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 15 កុម្ភៈ 2023
រថយន្តដឹកស្រូវមួយគ្រឿងធ្លាក់ពីលើផ្លូវជាតិក្រឡាប់ខ្លួនឯងបណ្តាលឱ្យឆេះទាំងព្រឹក រីឯតៃកុងដាក់មេប្រូច

រថយន្តដឹកស្រូវមួយគ្រឿងធ្លាក់ពីលើផ្លូវជាតិក្រឡាប់ខ្លួនឯងបណ្តាលឱ្យឆេះទាំងព្រឹកថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ត្រលេខ ៦៨-៦៩ ចំណុចផ្លូវអាល្លឺម៉ង់ ស្ថិតក្នុងភូមិគោកស្តៅ ឃុំទឹកហូរ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។

រថយន្តដឹកស្រូវមួយគ្រឿងធ្លាក់ពីលើផ្លូវជាតិក្រឡាប់ខ្លួនឯងបណ្តាលឱ្យឆេះទាំងព្រឹក រីឯតៃកុងដាក់មេប្រូច

ប្រភពដំណឹងបានឱ្យដឹងថា រថយន្តមួយគ្រឿងម៉ាហ៉ីណូពណ៌សលាយខៀវពាក់ស្លាកលេខព្រះស៉ីហនុ 3A.6177 បើកបរជនមិនស្គាល់អត្តសញ្ញាណបើកបរក្នុងទិសដៅពីជើងទៅត្បូងលុះបើកមកដល់ចំណុចខាងលើបានរេចង្កូតធ្លាក់ផ្លូវបណ្តាលឱ្យក្រឡាប់ហើយផ្ទុះឆេះ ហើយអ្នកបើកបរបានរត់គេចខ្លួនបន្សល់រថយន្តឆេះនៅកន្លែងកើតហេតុ ទើបសមត្ថកិច្ចបានយករថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្លត់មិនឱ្យឆេះរាលដាលបន្តទៀត។ 

រថយន្តដឹកស្រូវមួយគ្រឿងធ្លាក់ពីលើផ្លូវជាតិក្រឡាប់ខ្លួនឯងបណ្តាលឱ្យឆេះទាំងព្រឹក រីឯតៃកុងដាក់មេប្រូច

សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករលាប្អៀរក៏សូមអំពាវនាវដល់ម្ចាស់អញ្ជើញមកយករថយន្តរបស់ខ្លួនវិញខណះសមត្ថកិច្ចមិនធានាខុសត្រូវនៅការបាត់បង់ទ្រព្យសម្បត្តិនោះឡើយ៕ សុក្ខារិន