ជំហរបក្សកាន់អំណាចនៅកម្ពុជា ផ្តល់មេធាវីការពារនារីក្នុងសេវាកម្សាន្តនិងផ្តល់បណ្ណ បសស ដល់ពួកគេ

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 30 មករា 2023
ជំហរបក្សកាន់អំណាចនៅកម្ពុជា ផ្តល់មេធាវីការពារនារីក្នុងសេវាកម្សាន្តនិងផ្តល់បណ្ណ បសស ដល់ពួកគេ

លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរក្នុងបណ្ដាយសង្គមហ្វេសបុកផ្លូវការរបស់លោកថា «សម្តេចតេជោ លើកគំនិតពីការផ្តល់មេធាវីដើម្បីការពារនារីក្នុងសេវាកំសាន្ត ( ខារ៉ាអូខេ បៀហ្កាដេន អ្នករត់តុ … ) ក៏ដូចជាជួយក្នុងការផ្តល់បណ្ណ បសស ដល់ពួកគេផងដែរ - មតិណែនាំសម្តេចក្នុងសម័យមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជន នៅវិមាន៧មករា ថ្ងៃទី២៩ មករា ២០២៣»

ជំហរបក្សកាន់អំណាចនៅកម្ពុជា ផ្តល់មេធាវីការពារនារីក្នុងសេវាកម្សាន្តនិងផ្តល់បណ្ណ បសស ដល់ពួកគេ

គួរបញ្ជាក់ថា សម័យមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជន បានធ្វើឡើងចំនួន ២ថ្ងៃនៅវិមាន៧មករា គឺថ្ងៃទី២៨-២៩ មករា ២០២៣។ ក្រៅពីចំហរគោលនយោបាយខាងលើ ក៏មានការដាក់ចេញនូវគោលនយោបាយល្អៗជាច្រើនទៀតផងដែរ ពិសេសទាក់ទងទៅនឹងវិស័យកសិកម្ម៕ តាពេជ្រ

ជំហរបក្សកាន់អំណាចនៅកម្ពុជា ផ្តល់មេធាវីការពារនារីក្នុងសេវាកម្សាន្តនិងផ្តល់បណ្ណ បសស ដល់ពួកគេ