ស្ពានប្រវែងជាង ៣គីឡូម៉ែត្រ នឹងត្រូវសាងសង់ឆ្លងកាត់ទន្លេសាបតភ្ជាប់ពីខេត្ដកំពង់ឆ្នាំងទៅខេត្ដកំពង់ធំនៅឆ្នាំក្រោយ

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 19 កក្កដា 2023
ស្ពានប្រវែងជាង ៣គីឡូម៉ែត្រ នឹងត្រូវសាងសង់ឆ្លងកាត់ទន្លេសាបតភ្ជាប់ពីខេត្ដកំពង់ឆ្នាំងទៅខេត្ដកំពង់ធំនៅឆ្នាំក្រោយ

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការគ្រាកន្លងទៅបានថ្លែងឱ្យដឹងថា គម្រោងស្ពាននេះស្ថិតនៅក្នុងគម្រោងសាងសង់ផ្លូវ ៥០C ដែលមានប្រវែង ៥៨ គីឡូម៉ែត្រ គ្រោងនឹងសាងសង់នៅក្នុងឆ្នាំ២០២៤ ខាងមុខ។ បើតាមការប៉ានស្មានគម្រោងនេះត្រូវចំណាយថវិកាសរុប២៥០លានដុល្លារ ក្នុងចំណាយលើផ្លូវ ១៥០លានដុល្លារ និងស្ពានចំនួន ១០០ លានដុល្លារ។

ស្ពានប្រវែងជាង ៣គីឡូម៉ែត្រ នឹងត្រូវសាងសង់ឆ្លងកាត់ទន្លេសាបតភ្ជាប់ពីខេត្ដកំពង់ឆ្នាំងទៅខេត្ដកំពង់ធំនៅឆ្នាំក្រោយ

សូមបញ្ជាក់ថា ស្ពាននេះគឺតភ្ជាប់ពីក្រុងកំពង់ឆ្នាំង ទៅ ស្រុកកំពង់លែង ភ្ជាប់នឹងផ្លូវលេខ ៥០C ឆ្ពោះទៅដល់ចុងទីចំណុចជាយក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕