ត្រីធម្មជាតិមានតម្លៃ ជាងសាច់ពីបសុសត្វ ខណៈអ្នកមានប្រាក់និយមទទួលទាន ផ្ទុយពីអតីតកាល

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 21 កក្កដា 2021
ត្រីធម្មជាតិមានតម្លៃ ជាងសាច់ពីបសុសត្វ ខណៈអ្នកមានប្រាក់និយមទទួលទាន ផ្ទុយពីអតីតកាល

បច្ចុប្បន្នពលរដ្ឋអ្នកមានជីវភាពធូរធារនិយមទទួលទានត្រីធម្មជាតិ ពិសេសត្រីកម្រៗ ទោះក្នុងតម្លៃថ្លៃជាងសាច់ពីបសុសត្វក៏ដោយ ព្រោះប្រភេទត្រីទាំងនោះកាន់តែខ្សត់ខ្សោយ ដែលហាក់ផ្ទុយពីសុភាសិតមួយនិយាយថា «ទីណាមានទឹក ទីនោះមានត្រី »។

ត្រីធម្មជាតិមានតម្លៃ ជាងសាច់ពីបសុសត្វ ខណៈអ្នកមានប្រាក់និយមទទួលទាន ផ្ទុយពីអតីតកាល

មូលហេតុនេះត្រូវបានគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ លើកឡើងថា កាលពីអំឡុងទសវត្យរ៍ទី៨០-៩០ព្រៃលិចទឹកដែលជាជម្រកពង-កូនសំខាន់របស់មច្ឆជាតិ មិនទាន់បាត់បង់ ឯការនេសាទប្រើប្រាស់ឧបករណ៍នេសាទទំនើបៗ និងខុសច្បាប់ក៏មិនសូវមាន។ នៅតាមអូរ ស្ទឹង បឹង បួរ ទន្លេ សម្បូរទៅដោយត្រីគ្រប់ប្រភេទ ដែលធ្វើឱ្យតម្លៃត្រីថោកជាងសាច់បសុសត្វ (សត្វចិញ្ចឹមដូចជា ជ្រូក មាន់ ទា គោ ក្របី សេះ)។ដែលគ្រានោះអ្នករស់នៅតាមជនបទ និងអ្នកមានធនធានខ្សត់ខ្សោយ និយមបរិភោគត្រីច្រើនជាងសាច់បសុសត្វ។ ចំណែកអ្នកមានធនធន គេនិយមបរិភោគសាច់បសុសត្វច្រើនជាងត្រី។ ការណ៍នេះស្ទើរតែក្លាយទៅជាលក្ខណៈសម្គាល់នៃវណ្ណៈ នៅក្នុងសង្គមទៅហើយ។ អ្នកក្រហូបត្រី អ្នកមានហូបសាច់។

ត្រីធម្មជាតិមានតម្លៃ ជាងសាច់ពីបសុសត្វ ខណៈអ្នកមានប្រាក់និយមទទួលទាន ផ្ទុយពីអតីតកាល

ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារការនេសាទហួសកម្រិត ការបាត់ បង់ទីជម្រក ការប្រើប្រាស់ឧបករណ៍នេសាទទំនើបៗ និងខុសច្បាប់ច្រើន បានបណ្តាលឱ្យធនធានជលផលក្នុងប្រទេសកម្ពុជា បានធ្លាក់ចុះយ៉ាងគំហុក។  រីឯតម្លៃត្រី ទាំងប្រភេទត្រីតូចធំក៏ហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់។ ការណ៍នេះបានបណ្តាលឱ្យអ្នករស់នៅតាមជនបទ និងអ្នកមានធនធានខ្សត់ខ្សោយ ងាកទៅបរិភោគសាច់បសុសត្វ ជំនួសត្រីវិញ។ ពួកគេអាចទិញសាច់បសុសត្វ ក្នុងចំនួនតិចតួច ២-៣ខាំ ឬកន្លះគីឡូក្រាម តម្រូវតាមទឹកប្រាក់របស់ពួកគេមាន។ចំណែកឯអ្នកមានធនធាន បែរជានិយមបរិភោគត្រី ដែលមានតម្លៃខ្ពស់ ជំនួសឱ្យសាច់បសុសត្វដែលមានតម្លៃថោកវិញ ព្រោះគេយល់ថា ត្រីពីធម្មជាតិគ្មានសារធាតុគីមី ល្អសម្រាប់សុខភាព។

ត្រីធម្មជាតិមានតម្លៃ ជាងសាច់ពីបសុសត្វ ខណៈអ្នកមានប្រាក់និយមទទួលទាន ផ្ទុយពីអតីតកាល

គម្រោងអច្ឆរិយភាព នៃទន្លេមេគង្គ ក៏បានអំពាវនាវ និងសូមលើកទឹកចិត្តប្រជានេសាទទាំងអស់ ឱ្យប្រើប្រាស់តែឧបករណ៍នេសាទ តាមច្បាប់ជលផលកំណត់ និងអ្នករស់នៅក្បែរស្ទឹង បឹង និងទន្លេនានាមេត្តាជួយការពារព្រៃលិចទឹក ដែលជាទីជម្រកពង-កូនរបស់ត្រី ទប់ស្កាត់ការធ្លាក់ចុះធនធានជលផលថែមទៀត ដើម្បីទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយរបស់យើង៕

ត្រីធម្មជាតិមានតម្លៃ ជាងសាច់ពីបសុសត្វ ខណៈអ្នកមានប្រាក់និយមទទួលទាន ផ្ទុយពីអតីតកាល