គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានឱ្យដឹងនៅថ្ងៃនេះថា កម្មវិធីអាហារូបករណ៍ Hubert H. Humphrey ឆ្នាំ ២០២២-២០២៣ បានបើកហើយនឹងទទួលពាក្យត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ជាពិសេសអ្នកជាបុគ្គលដែលជោគជ័យក្នុងអាជីពការងារវគ្គពាក់កណ្តាល និងមានសក្តានុពលក្នុងភាពជាអ្នកដឹកនាំហើយចង់អភិវឌ្ឍន៍វិជ្ជាជីវៈរបស់ខ្លួន។
កម្មវិធីអាហារូបករណ៍ Humphrey ដែលជាផ្នែកមួយនៃកម្មវិធីសិក្សា Fullbright ផ្ដល់ឱកាសជូនដល់អ្នកដែលមានវិជ្ជាជីវៈជំនាញវ័យក្មេង ឱ្យមានឱកាសក្នុងការធ្វើរដំណើរទៅកាន់សហរដ្ឋអាមេរិក ចំនួន ១០ខែដើម្បី សិក្សាថ្នាក់ឧត្តមសិក្សា ដោយគ្មានសញ្ញាបត្រ ដែលទាក់ទងទៅនឹងបទពិសោធន៍ជំនាញ ដោយមានការចូលរួមហការភាគីសហរដ្ឋអាមេរិក។ កម្មវិធីនេះផ្តល់នូវបទពិសោធន៍ក្នុងមុខវិជ្ជាជាច្រើន។ ហើយមុខវិជ្ជាមួយចំនួនអាចទាក់ទងទៅនឹងប្រីយ៍មិត្តរបស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ រួមមាន ធនធានធម្មជាតិគោលនយោបាយបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ។
សូមបញ្ជាក់ថា ដើម្បីចូលរួមបាន បេក្ខជនត្រូវតែមានសញ្ញាបត្រកម្រិតបរិញ្ញបត្រ និងមានបទពិសោធន៍យ៉ាងហោច ៥ឆ្នាំ លើផ្នែកដែលអ្នកចាប់អារម្មណ៍ចង់សិក្សា។ បេក្ខជនត្រូវបង្ហាញនូវ ភាពជាអ្នកដឹកនាំ និងមានកំណត់ត្រាធ្លាប់ធ្វើការងារសង្គម។ ពាក្យចុះឈ្មោះ កម្មវិធីអាហាររូបករណ៍ The Humphrey ឈប់ទទួលពាក្យ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។ ដើម្បីដាក់ពាក្យ សូមចូលទៅកាន់: https://apply.iie.org/apply/?sr=d7a40e24-fbb4-45dd-8371-0070621cdc63៕