ស្បើយកង្វល់ ២០២៣ ជាឆ្នាំកម្ពុជាបិទបញ្ចប់កង្វះទឹកស្អាតសម្រាប់ការប្រើប្រាស់នៅរាជធានីភ្នំពេញ

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 11 មករា 2023
ស្បើយកង្វល់ ២០២៣ ជាឆ្នាំកម្ពុជាបិទបញ្ចប់កង្វះទឹកស្អាតសម្រាប់ការប្រើប្រាស់នៅរាជធានីភ្នំពេញ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថាបញ្ហាកង្វះខាតទឹកស្អាតប្រើប្រាស់របស់ប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញដែលធ្លាប់ជួបប្រទះអស់រយៈពេលច្រើនឆ្នាំមកនេះនឹងត្រូវបិទបញ្ចប់នៅត្រឹមចុងឆ្នាំ ២០២៣ខាងមុខស្របពេលសមត្ថភាពនៃការផលិតទឹកស្អាតមានការកើនឡើង។

នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា ការផ្គត់ផ្គង់ និងដំឡើងឧបករណ៍អេឡិចតូ និងមេកានិច នៃគម្រោងសាងសង់ស្ថានីយបូមទឹកឆៅថ្មីកោះនរា រវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនគូបូតា កាលពីថ្ងៃទី១០ មករា ឆ្នាំ ២០២២ លោក សំរិទ្ធ សុវិទ្យា អគ្គនាយករងនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រាប់អ្នកសារព័ត៌មានថា 

ស្បើយកង្វល់ ២០២៣ ជាឆ្នាំកម្ពុជាបិទបញ្ចប់កង្វះទឹកស្អាតសម្រាប់ការប្រើប្រាស់នៅរាជធានីភ្នំពេញ

មកដល់ពេលនេះរោងចក្រផលិតទឹកស្អាតដែលមានស្រាប់ចំនួន៤កន្លែងនេះយើងអាចផលិតទឹកស្អាតបានប្រមាណ៦៣០ពាន់ម៉ែត្រគូបនៅក្នុងមួយថ្ងៃ។ នៅឆ្នាំ២០២៣នេះក្នុងខែ៦ យើងនឹងបន្ថែមសមត្ថភាពផលិត១៩៥ពាន់ម៉ែត្រគូបទៀតនៅក្នុងមួយថ្ងៃហើយដល់ខែធ្នូ ២០២៣ខាងមុខនេះទៀតសោធគឺយើងមាននិងមានទឹកស្អាត១៩៥ពាន់ម៉ែត្រគីបន្ថែមទៀត។ដូចនេះនៅរាជធានីភ្នំពេញចុងឆ្នំា២០២៣ ឬដើមឆ្នំា២០២៤យើងអាចផលិតទឹកបានប្រមាណ៨.០០០ម៉ែ៣ត្រគូបនៅក្នុងមួយថ្ងៃ៕ រំចង់

ស្បើយកង្វល់ ២០២៣ ជាឆ្នាំកម្ពុជាបិទបញ្ចប់កង្វះទឹកស្អាតសម្រាប់ការប្រើប្រាស់នៅរាជធានីភ្នំពេញ 1Post មួយៗ ខ្លី ខ្លឹម