រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនៅថ្ងៃនេះប្រកាសឱ្យដឹងថា នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ននៅលើផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ទី១៤ ខែកក្កដា ឆ្នាំ២០២២ ចាប់ពីម៉ោង ១១:៣០នាទីព្រឹក រហូតដល់បញ្ចប់ការជួសជុល ដោយមូលហេតុប្រេះធ្លាយបំពង់មេនាំទឹកស្អាតទំហំ ៥០មម នៅចន្លោះផ្លូវលេខ១៦៣ ដល់ផ្លូវលេខ១៤៣។