រថយន្ត toyota prius លឿនឡយដូចហោះជ្រុលទៅបុកម៉ូតូកង់បីឆ្លងផ្លូវក្រឡាប់នឹងខ្ទាតជាងម្ភៃម៉ែត្រ

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 14 មករា 2022
រថយន្ត toyota prius លឿនឡយដូចហោះជ្រុលទៅបុកម៉ូតូកង់បីឆ្លងផ្លូវក្រឡាប់នឹងខ្ទាតជាងម្ភៃម៉ែត្រ

ភ្នំពេញ៖ រថយន្ត toyota prius បោះពួយលឿនឡយជ្រុលទៅបុកម៉ូតូកង់បីពីចំហៀងក្រឡាប់និងខ្ទាតជាងម្ភៃម៉ែត្រ ចំណែករថយន្តបង្កបានរេចង្កូតឡើងលើចិញ្ចើមផ្លូវទៅបុកកន្លែងលក់ដូរទៅមុខលេងរួចបណ្ដាលឱ្យមនុស្សប្រុសស្រីចំនួន ៤នាក់បានរងរបួសធ្ងន់យកទៅសង្គ្រោះបន្ទាន់

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១ និង ២០នាទីយប់រំលងអាធ្រាត្រថ្ងៃទី១៤ ខែមករាឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ ១០០៧ កែងនិងផ្លូវ ១៩៨០ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្ត toyota prius លឿនឡយដូចហោះជ្រុលទៅបុកម៉ូតូកង់បីឆ្លងផ្លូវក្រឡាប់នឹងខ្ទាតជាងម្ភៃម៉ែត្រ

រថយន្តនោះពាក់ស្លាកលេខភ្នំពេញ 2BE-6802 បើកបរបុរសម្នាក់រួមដំណើរនិងនារីម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ ១៩៨០ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះលុះមកដល់ចំណុចកើតហេតុខាងលើផ្លូវបែកជាបួនបានជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1II-7728 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនារីបីនាក់ទៀតជាភ្ញៀវធ្វើដំណើរតាមបណ្តោយផ្លូវ ១០០៧ ទិសដៅពីជើងទៅត្បូង ក្រោយកើតហេតុភ្លាមនោះមានរថយន្តមួយគ្រឿងមករំដោះអ្នកបើកបររថយន្តបង្កចេញទៅបាត់។

បច្ចុប្បន្នយានយន្តរងគ្រោះទាំងពីរសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមនីតិវិធី៕ SP

រថយន្ត toyota prius លឿនឡយដូចហោះជ្រុលទៅបុកម៉ូតូកង់បីឆ្លងផ្លូវក្រឡាប់នឹងខ្ទាតជាងម្ភៃម៉ែត្រ រថយន្ត toyota prius លឿនឡយដូចហោះជ្រុលទៅបុកម៉ូតូកង់បីឆ្លងផ្លូវក្រឡាប់នឹងខ្ទាតជាងម្ភៃម៉ែត្រ