បើតាមលោក គុជ សុវណ្ណរិទ្ធិ រស់នៅភូមិត្រពាំងរាំងថ្មីជាម្ចាស់ម៉ូតូបានឱ្យដឹងថា បងចោរចូលលួចម៉ូតូខ្ញុំយប់ថ្ងៃ២៨ ខែតុលា ឆ្នាំ២០២១វេលាម៉ោង០២រំលងអាធ្រាត ប្រភេទឌ្រីមសង់ឆ្នាំ២០០៨ពណ៍ខ្មៅលេខ AA-2498 «បើចោរលក់បានថោកសូមបងចោរលក់អោយខ្ញុំវិញខ្ញុំនឹងឱ្យថ្លៃខ្ពស់ជាងហាងឆេងរឬយកទៅផ្លុងចោលកន្លែងណាក៍បានដែរតេប្រាប់ខ្ញុំៗវេរលុយឱ្យលេខម្ចាស់ម៉ូតូ 016345050 រក្សារឿងសម្ងាត់រវាងចោរនិងម្ចាស់ម៉ូតូ،(ម៉ូតូអនុស្សារយ៍)»
លោកថាករណីចោរលួច ចោរគាស់ផ្ទះកើតឡើងឥតល្ហែ ទោះកាំមេរាចាប់រូបភាពជាក់ស្ដែងប៉ុណ្ណឹងហើយក៏សមត្ថកិច្ចមិនទាន់ឃាត់ខ្លួនមុខសញ្ញាជននោះបាននៅឡើយ ចុះទម្រាំខ្នងផ្ទះខ្លះគ្មានកាំមេរា ដែលជាហេតុធ្វើឱ្យអ្នកភូមិរស់ក្នុងភាពភ័យខ្លាចរាល់ថ្ងៃ។
ទាក់ទងការលើកឡើងនេះលោក អភិបាលខណ្ឌ និងលោកអធិការ មិនទាន់សូមការបញ្ជាក់បាននៅឡើយដោយលោកទាំងពីរមិនទាន់តមសារសំណួរអ្នកសារព័ត៌មានតាមប្រព័ន្ធ WhatsApp នៅព្រឹកថ្ងៃអាទិត្យទី៣១ ខែតុលា ឆ្នាំ២០២១៕ តាពេជ្រ