ក្រោយប្រើពេលពីព្រឹកទល់ល្ងាចអាជ្ញាធរស្រុកស្រែអំបិល មានសមត្ថភាពរកឃើញគ្រឿងចក្រឈូសឆាយដីព្រៃបានហើយ

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 5 មករា 2023
ក្រោយប្រើពេលពីព្រឹកទល់ល្ងាចអាជ្ញាធរស្រុកស្រែអំបិល មានសមត្ថភាពរកឃើញគ្រឿងចក្រឈូសឆាយដីព្រៃបានហើយ

អេស្កាទ័រពីរគ្រឿងដែលឈូសឆាយដីព្រៃនិងកាយប្រឡាយល្មើសច្បាប់ជាច្រើនថ្ងៃនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង នៅល្ងាចថ្ងៃទី០៤ មករា ឆ្នាំ២០២៣ អាជ្ញាធរតាមរកឃើញហើយ បន្ទាប់គេព្យាយាមយកគ្រឿងចក្រទាំងនោះទៅលាក់នៅក្នុងភូមិ។ នេះបើតាមដំណឹងបឋមដែល 1Post ទទួលបានកាលពីរាត្រីមិញ។

ក្រោយប្រើពេលពីព្រឹកទល់ល្ងាចអាជ្ញាធរស្រុកស្រែអំបិល មានសមត្ថភាពរកឃើញគ្រឿងចក្រឈូសឆាយដីព្រៃបានហើយ

បច្ចុប្បន្នអាជ្ញាធរកំពុងរករថយន្តដឹកអេស្កាទ័រនោះទៅរក្សាទុកនៅស្នាក់អង្គការសម្ព័ន្ធមិត្តសត្វព្រៃឃុំដងពែង តែមិនថាដឹកមករួច ឬមិនរួចទេ។

គួររម្លឹកថា គ្រឿងចក្រនោះបានធ្វើសកម្មភាពច្រើនថ្ងៃមកហើយ ក្រោយអ្នកភូមិរាយការមកអ្នកកាសែតចុះទៅផ្ទាល់ផ្ដិតយករូបភាពនិងសម្ភាសអាជ្ញាធរស្រុក ខាងស្រុកថាមិនទាន់ដឹង និងរវល់មិនទាន់ចុះបង្ក្រាបទេ លុះពីរថ្ងៃក្រោយមកបានចុះទៅ ជាលទ្ធផលទោះរអាក់រអួលបន្តិចព្រោះទៅដល់រកមិនឃើញ តែទីបំផុតឃាត់បានតែម្ដង៕ តាពេជ្រ

ក្រោយប្រើពេលពីព្រឹកទល់ល្ងាចអាជ្ញាធរស្រុកស្រែអំបិល មានសមត្ថភាពរកឃើញគ្រឿងចក្រឈូសឆាយដីព្រៃបានហើយ