ប្តីរត់តាមស្រីយកប្លង់ដីលក់ឱ្យឈ្មួញ ប្រពន្ធមិនដឹងខ្លួន ស្រាប់តែមានដីកាឱ្យចុះចេញពីផ្ទះទាំងមានកូន៤នាក់ក្នុងបន្ទុក

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 23 ធ្នូ 2022
ប្តីរត់តាមស្រីយកប្លង់ដីលក់ឱ្យឈ្មួញ ប្រពន្ធមិនដឹងខ្លួន ស្រាប់តែមានដីកាឱ្យចុះចេញពីផ្ទះទាំងមានកូន៤នាក់ក្នុងបន្ទុក

ក្រោយពេលទទួលដីការកោះហៅទៅសាកសួរទាក់ទងនឹងការឱ្យចេញពីផ្ទះនិងដីរបស់ស្ត្រីម្នាក់ដែលមានកូន០៤នាក់ក្នុងបន្ទុក បានស្រែកទ្រហោយំលើកដៃសំពះសុំអង្វរលោកជំទាវអភិបាលខេត្តប៉ៃលិន ឱ្យជួយដោះស្រាយបន្ទាន់ ដោយនាងអះអាងថា ប្តីខ្លួនលួចមានស្រីក្រៅចុះចេញពីផ្ទះ លុះក្រោយមកលួចយកប្លង់ផ្ទះទៅលក់ឱ្យឈ្មួញគ្មានការយល់ព្រមពីនាងឡើយ។គ្រាបច្ចុប្បន្នលោកប្ដីរូបនោះកំពុងជាប់ពន្ធធនាគារព្រោះករណីគ្រឿងញៀនផងទៀត។ ការសុំជួយដោះស្រាយបន្ទាន់នោះបានធ្វើឡើងនៅរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅក្នុងសាលាខេត្តប៉ៃលិន។ 

ប្តីរត់តាមស្រីយកប្លង់ដីលក់ឱ្យឈ្មួញ ប្រពន្ធមិនដឹងខ្លួន ស្រាប់តែមានដីកាឱ្យចុះចេញពីផ្ទះទាំងមានកូន៤នាក់ក្នុងបន្ទុក

ប្រភពព័ត៌មានបានឱ្យដឹងថា ស្រ្តីរូបនោះមាន ឈ្មោះ កែវ សុខលៀង អាយុ៣៨ឆ្នាំ រស់នៅជាកូនប្រុសស្រី៤នាក់ នៅក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន។ រីឯលោកប្តីមានឈ្មោះ ខុម បូរិទ្ធ អាយុ៣៩ឆ្នាំ មានស្រីចុះចេញពីផ្ទះអស់រយៈពេលជាយូរ ក្រោយមកបានទៅយកប្លង់ដីដែលបញ្ចាំនៅធនាគារលក់ឱ្យឈ្មួញម្នាក់គឺលោក សំ សារ៉ន អាយុ៤៩ឆ្នាំ ជាមន្រ្តីនៅមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ក៏ត្រូវឈ្មួញរូបនេះប្តឹងទៅតុលាការឱ្យនាងចុះចេញពីផ្ទះតែម្តង។ 

ប្តីរត់តាមស្រីយកប្លង់ដីលក់ឱ្យឈ្មួញ ប្រពន្ធមិនដឹងខ្លួន ស្រាប់តែមានដីកាឱ្យចុះចេញពីផ្ទះទាំងមានកូន៤នាក់ក្នុងបន្ទុក

ប្រភពបន្តថា កាលពីថ្ងៃទី១៤ ធ្នូ ២០២២ លោក គឹម ម៉េង ចៅក្រមនៃសាលាដំបូងខេត្តប៉ៃលិនបានចេញដីការកោះហៅលោកស្រីទៅសាកសួរនៅថ្ងៃទី២៧ ធ្នូ ២០២២ ធ្វើឱ្យនាងព្រួយបារម្ភពីសុវត្ថិភាព ទើបទៅដាក់ពាក្យបណ្តឹងនៅសាលាខេត្តប៉ៃលិន សុំឱ្យលោកជំទាវបាន ស្រីមុំ អភិបាលខេត្ត និងឯកឧត្តម អ៊ី ឈាន ជួយដោះស្រាយជាបន្ទាន់។ 

នាងបញ្ជាក់ថា រឿងរ៉ាវប្តឹងផ្តល់លែងលះគ្នាកំពុងដំណើរការដោះស្រាយមិនទាន់ចប់នៅឡើយទេ។ ហើយចំពោះការយកប្លង់ដីទៅលក់ឱ្យឈ្មួញនាងក៏បានដាក់ពាក្យបណ្តឹងទប់ស្កាត់នៅអជ្ញាធរភូមិ សង្កាត់ សាលាក្រុងខាងមន្ទីរសុរិយោដី និងបានប្តឹងរក្សាការពារទៅតុលាការខេត្តប៉ៃលិនទៀតផង តែមិនដឹងយ៉ាងមិចស្រាប់តែប្តីនាងទំនងជាមានការឃុបឃិតគ្នាក្លែងឯកសាររដ្ឋអំណាចចាប់តាំងពីភូមិ រហូតដល់សង្កាត់ ចុះហត្ថលេខាផ្ទេរសិទ្ធិកាប់ដីធ្លីមិនមានស្នាមមេដៃនាងជាប្រពន្ធនោះឡើយ ហើយការចុះហត្ថលខាលក់ទិញតាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ មកម្លេះ គ្រាដែលការប្តឹងលែងលះគ្នា ទើបតែកើតមានឡើងនៅឆ្នាំ២០១៨-២០១៩។

ប្តីរត់តាមស្រីយកប្លង់ដីលក់ឱ្យឈ្មួញ ប្រពន្ធមិនដឹងខ្លួន ស្រាប់តែមានដីកាឱ្យចុះចេញពីផ្ទះទាំងមានកូន៤នាក់ក្នុងបន្ទុក

បើតាមខ្លឹមសាដីកាចេញដោយលោក គឹម ម៉េង ចៅក្រោមនៃសាលាដំបូងខេត្តប៉ៃលិន ដែល1Post ទទួលបានឱ្យដឹងថា គឺកោះហៅអ្នកនាងសាកសួរនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ទាក់ទងនឹងការសុំអនុវត្តដោយបង្ខំតាមសាលដីកាលេខ ២៩៩”ឃ” ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ របស់សភារដ្ឋប្បវេណីតុលាការកំពូល ដែលមានប្ដីអ្នកនាងជាដើមបំណុល ចំណែកនាងប្រពន្ធជាកូនបំណុល ដោយមិនឃើញឈ្មោះជនទី៣ ជាឈ្មួញនោះទេ គ្រាដែលលោកប្ដីរូបនោះកំពុងជាប់ឃុំនៅពន្ធធនាគារព្រោះករណីគ្ងអញៀន តែមានលិខិតមួយច្បាប់បញ្ជាក់ពីប្រធានពន្ធធនាគារនិងស្នាមមេដៃលោកប្ដីសុំឱ្យតុលាការអនុវត្តវិធានជំនួសលើកូនបំណុលជាប្រពន្ធ តាមអំណាចសាលដីការរបស់របស់សភារដ្ឋប្បវេណីតុលាការកំពូល ពោលគឺព្រមឱ្យអនុវត្តដោយបង្ខំឱ្យប្រពន្ធចេញពីដីនឹងផ្ទះ។ (សម្លេងប្រពន្ធ….)

ប្តីរត់តាមស្រីយកប្លង់ដីលក់ឱ្យឈ្មួញ ប្រពន្ធមិនដឹងខ្លួន ស្រាប់តែមានដីកាឱ្យចុះចេញពីផ្ទះទាំងមានកូន៤នាក់ក្នុងបន្ទុក

នៅក្នុងនោះលោកចៅសង្កាត់ទួលល្វា ក៏បានចុះហត្ថលេខាមោគភាពលើលិខិតផ្ទេរសិទ្ធិកាន់កាប់ដីពីសំណាក់លោកប្ដីឱ្យទៅលោក សំ សារ៉ន ជាឈ្មួញអ្នកទិញដីផងដែរ ដោយមូលហេតុការផ្ទេរគ្មានការឯកភាពពីស្ត្រីជាប្រពន្ធដែលស្នាក់នៅអចិន្ត្រៃលើដីនោះ។

ទាក់ទងការសុំឱ្យជួយពីសំណាក់ស្ត្រីខាងលើ 1Post មិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់ពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បាននៅឡើយ ថាលោកជំទាវនឹងមានវិធានអ្វីចំពោះករណីនេះ ព្រោះដំណើររឿងស្ថិតក្នុងនីតិវិធីតុលាការទៅហើយនោះ គ្រាដែលអ្នកស្រុកកំពុងតាមដានមើលភាពយុត្តិធម៌លើរឿងដ៏សង្វេកនេះ៕ តាពេជ្រ

ប្តីរត់តាមស្រីយកប្លង់ដីលក់ឱ្យឈ្មួញ ប្រពន្ធមិនដឹងខ្លួន ស្រាប់តែមានដីកាឱ្យចុះចេញពីផ្ទះទាំងមានកូន៤នាក់ក្នុងបន្ទុក