បើកឡានធ្លាក់ស្រែ ខលហៅគ្រួសារនិងម្ចាស់ដីឡូត៌ឱ្យជួយ បន្ទាប់មកស្លាប់

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 22 កញ្ញា 2025
បើកឡានធ្លាក់ស្រែ ខលហៅគ្រួសារនិងម្ចាស់ដីឡូត៌ឱ្យជួយ បន្ទាប់មកស្លាប់

សាកសពជនឈ្មោះ ហែម ប្រសើរ អាយុ ៤៣ឆ្នាំ មុខរបរទីប្រឹក្សាររាជរដ្ឋាភិបាល ត្រូវបានគេប្រទះឃើញស្លាប់កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចដីស្រែលិចទឹក ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ គ្រាដែលទីលំនៅជនរងគ្រោះនៅឯភូមិក្រាំងដូនទី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើកឡានធ្លាក់ស្រែ ខលហៅគ្រួសារនិងម្ចាស់ដីឡូត៌ឱ្យជួយ បន្ទាប់មកស្លាប់

ប្រភពដំណើររឿងបានឱ្យដឹងកាលពីវេលាម៉ោង២២ និង១០នាទីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ជនរងគ្រោះបានទូរស័ព្ទប្រាប់អ្នផ្ទះថា រថយន្តជាប់ផុងដី។ ក្រោយមកជនរងគ្រោះបានទំនាក់ទំនងតាមលេខទូរស័ព្ទនៅលើរបងដីឡូតិ៍នៅក្បែរកន្លែងកើតហេតុចម្ងាយប្រហែល២៥០ម៉ែត្រដើម្បីឲ្យម្ចាស់ទីតាំងចេញមកជួយរកសម្ភារគាស់កង់ឡានជាប់ផុង ខណៈនោះម្ចាស់ទីតាំងដីឡូត៍ប្រាប់ថាខ្លួនមិននៅភ្នំពេញពេញទេ ឱ្យទំនាក់ទំនងទៅក្រុមកាងារខ្លួន ហើយម្ចាស់ទីតាំងដីឡូត៍បានទូរស័ព្ទទំនាក់ទំនងទៅក្រុមការងារខ្លួនថាបើជនរងគ្រោះសុំក្ដារគាស់កង់រថយន្តឱ្យជនរងគ្រោះខ្ចីយកទៅប្រើផង។ លុះនៅវេលាជាងម៉ោង១២ ថ្ងៃទី២១ កញ្ញា ក៏ប្រទះឃើញជនរងគ្រោះស្លាប់នៅក្នុងរថយន្តនៅកន្លែងកើតហេតុ ទើបផ្ដល់ដំណឹងឱ្យសមត្ថកិច្ច។

បើកឡានធ្លាក់ស្រែ ខលហៅគ្រួសារនិងម្ចាស់ដីឡូត៌ឱ្យជួយ បន្ទាប់មកស្លាប់

បើតាមការបញ្ជាក់ពីក្រុមគ្រួសារជនរងគ្រោះថាជនរងគ្រោះមានជំងឺបេះដូងប្រចាំកាយ។ រីឯសមត្ថកិច្ចនិងគ្រូពេទ្យចុះទៅត្រួតពិនិត្យនិងធ្វើកោសល្យវិច័យសពគឺនៅលើខ្លួនប្រាណមិនមានស្លាកស្នាមអ្វីទេ (អាចបណ្ដាលមកពីជំងឺបេះដូង ជនរងគ្រោះបានបើករថយន្តវង្វេងផ្លូ រួចក៏បានធ្លាក់ចូលដីស្រែលិចទឹក)៕

បើកឡានធ្លាក់ស្រែ ខលហៅគ្រួសារនិងម្ចាស់ដីឡូត៌ឱ្យជួយ បន្ទាប់មកស្លាប់ បើកឡានធ្លាក់ស្រែ ខលហៅគ្រួសារនិងម្ចាស់ដីឡូត៌ឱ្យជួយ បន្ទាប់មកស្លាប់