សេចក្ដីរាយការព៍បឋមមកថា រថយន្តកងដឹកជញ្ជូនបិទឡូហ្គោអក្ស HC ១គ្រឿងដឹកចានបង្គន់ដែលមានប្រភពមកពីប្រទេសថៃបានក្រឡាប់ចាក់ចោលនៅលើផ្លូវជាតិលេខ ៤៨ ចំណុចអន្ទង់អាំងធំ ស្ថិតនៅក្នុងភូមិជីមៀល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង កាលពីវេលាម៉ោង ០៤ទាបភ្លឺថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០២៣។
រថយន្តនោះប្រភេទកង់ ១០ ម៉ាក ហ៊ីយិនដាយ ពាក់ស្លាកលេខ កំពង់ចាម 3A-8175 ដឹកគ្រឿងសំណង់ក្នុងទិសដៅពីលិចទៅកើត ក្រោយកើតហេតុគេឃើញនៅត្រង់សំបកកង់មានស្នាមដាច់រលាត់សឹកជាច្រើនកន្លែង ដែលជាការប្រឈមខ្ពស់នឹងបង្កគ្រោះថ្នាក់។
បើតាមសារសម្លេងបុរសម្នាក់ដែលបានឆ្លើយឆ្លងជាមួយកាសែតក្នុងស្រុកមួយឈ្មោះរស្មីនាគមាស លើសំណួរសុវត្ថិភាពយានយន្តក្នុងការដឹកជញ្ជូនទំនិញបានលើកឡើងថា បើចង់ដឹងច្បាស់ឱ្យសួរទៅក្រុមហ៊ុន(HC) របស់លោក ហ៊ុន ជា ឬ មួយខលទៅសម្តេចក៏បានដែរ។ សម្លេង
សូមរម្លឹកថា នៅចំណុចផ្លូវអន្ទង់អាំងខាងលើធ្លាប់កើតគ្រោះថ្នាក់ក្រឡាប់រថយន្តជាច្រើនករណីមកហើយ ពិសេសរថយន្តដឹកទំនិញធំៗ គ្រាដែលផ្លូវមានចំណោតខ្លាំងនិងបត់បែនចុះឡើង ដែលម្ចាស់រថយន្ត ឬ ម្ចាស់ទំនិញគួរពិនិត្យលក្ខណៈបច្ចេកទេសរថយន្តឱ្យបានត្រឹមត្រូវជាមុន និងអ្នកបើកបរសូមតោងប្រយ័ត្នឱ្យបានខ្ពស់ពេលធ្វើដំណើរ៕ ទស្សនាវីដេអូខាងក្រោម ៖ (ព័ត៌មានបឋម)