
ចៅស្រីរបស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ម្នាក់ទៀតឈ្មោះថា “អ៊ាង និធិជ្ជនី ដឺណេ” នឹងត្រូវរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី០៤-០៥ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ខណៈដែលលោក អ៊ាង សុផល្លែត ដែលត្រូវជាឪពុករបស់កូនក្រមុំបានត្រៀមផ្កាស្បៃរឿងចំនួន ១លានទង ដាំដោយផ្ទាល់ដៃដើម្បីតែងលំអរក្នុងរោងពិធី។

កូនស្រីរបស់លោក អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី ឈ្មោះ អ៊ាង និធិជ្ជនី ដឺណេ នឹងត្រូវរៀបអាពាហ៍ពិពាហ៍ជាមួយកូនកំលោះឈ្មោះ ប៉ែន សំអាតសុទ្ធចិត្ត ដែលជាកូនប្រុសរបស់លោកជំទាវ ហាក់ ស្រីទូច និងលោកបណ្ឌិត ប៉ែន សំអាត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី និងជាអនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយលោកក៏ធ្លាប់កាន់តួនាទីជាអគ្គនាយករងគយនិងរដ្ឋាករកម្ពុជា។

តាមកម្មវិធីគ្រោងទុកអាពាហ៍ពិពាហ៍ខាងលើនេះនឹងត្រូវរៀបចំរយៈពេលពីរថ្ងៃនៅភូមិគ្រឹះរបស់លោក ជា សុផារ៉ា ដែលត្រូវជាជីតារបស់កូនក្រមុំន គ្រាដែលពិធីញ៉ាំអាហារពេលល្ងាចនា ថ្ងៃទី០៥ធ្នូ ឆ្នាំ២០២២ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ៕ រំចង់

