កញ្ញា ឈឹម ស៊ីថរ ត្រូវបានឃាត់ខ្លួនតាមធ្វើតាមដីកាតុលាការ ជាលើកទី២

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 26 វិច្ឆិកា 2022
កញ្ញា ឈឹម ស៊ីថរ ត្រូវបានឃាត់ខ្លួនតាមធ្វើតាមដីកាតុលាការ ជាលើកទី២

ភ្នំពេញ៖ ការឃាត់ខ្លួនកញ្ញា ឈឹម ស៊ីថរ ជាប្រធានសហជីពម្នាក់របស់ក្រុមបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ គ្រាដែលកញ្ញាបានវិលមកពីប្រទេសអូស្រ្តាលីវិញនៅម៉ោងជាង១០ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងព្រលានយន្តហោះភ្នំពេញ។

កញ្ញា ឈឹម ស៊ីថរ ត្រូវបានឃាត់ខ្លួនតាមធ្វើតាមដីកាតុលាការ ជាលើកទី២

បើតាម លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថាកញ្ញា ឈឹម ស៊ីថរ មិនអនុវត្តតាមដីកាសម្រេចរបស់តុលាការ ដែលចេញកាលពីខែមីនា ឆ្នាំ២០២២ដោយតម្រូវឱ្យកញ្ញាស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ទោះបីជាកញ្ញា ត្រូវបានអនុញ្ញាតិឲ្យនៅក្រៅឃុំក្តី ហើយកញ្ញា មិនត្រូវបានអនុញ្ញាតឱ្យចេញទៅក្រៅប្រទេសឡើយ៕ រំចង់