ក្នុងទិវាពលកម្មអន្តរជាតិ ១ឧសភា ខួបលើកទី១៣៦ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ អង្គការសមាគម សហជីព បានរៀបចំវេទិការសាធារណៈសួរដេញដោលស្ដីអំពី គោលនយោបាយរបស់គណបក្សនយោបាយសម្រាប់វិស័យការងារ ដែលមានកសិករ កម្មករ ចូលរួមចំនួនប្រមាណជាង៧០០នាក់ ក្នុងនោះមានកសិករប្រមាណ ១២០ នាក់ មកពី១១ ខេត្តបានចូលរួម ដើម្បីលើកឡើងនូវក្ដីកង្វល់ បញ្ហា និងតម្រូវការជាអាទិភាពរបស់ពួកគាត់ចំនួន ៥ ចំនុចដាក់ជូនគណបក្សនយោបាយរួមមាន:
១. កិច្ចគាំពារសង្គមសម្រាប់កសិករ
២. ការធានាបានសុវត្តិភាពដីធ្លី
៣. ទឹក និងប្រព័ន្ធធារាសាស្រ្តសម្រាប់កសិករ
៤. ទុន និងកម្ចីសម្រាប់កសិករ
៥. ទីផ្សារសម្រាប់កសិករ និងប្រជាពលរដ្ឋ
កម្មវិធីនេះបានប្រារព្វឡើងនៅអគារសួនចំប៉ីបឹងស្នោ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕