ទាហ៊ានខ្មែរម្នាក់ តទល់ជាមួយប៉ូលិសថៃជិត ១០នាក់ ផ្អើលស្រុកអារញ្ញ ព្រោះតែអ្នកក្លាហានខឹងប្រពន្ធ

ព័ត៌មានសង្គម
ថ្ថ្ងៃអាទិត្យ 6 វិច្ឆិកា 2022
ទាហ៊ានខ្មែរម្នាក់ តទល់ជាមួយប៉ូលិសថៃជិត ១០នាក់ ផ្អើលស្រុកអារញ្ញ ព្រោះតែអ្នកក្លាហានខឹងប្រពន្ធ

ស្រះកែវ៖ ប្រភពព៏ត៌មានបឋមបានឱ្យដឹងថា បុរសខ្មែរនោះជាទាហ៊ានបានបេីកបរ​រថយន្តម៉ាកJeep សេរីទំនេីបពាក់ផ្លាកកម្ពុជា PICH. NIK ចូលក្នុងដីថៃក្នុងតំបន់ត្រួតពិនិត្យ ស្ថិតខេត្តស្រះកែវ​  នៅគៀកច្រកទ្វារអន្តរជាតិបោយប៉ែត ដោយមានកាន់កាំភ្លើងច្រងេងច្រងាងដូចកំពុងចងគំនុំជាអ្នកណាម្នាក់កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ទាហ៊ានខ្មែរម្នាក់ តទល់ជាមួយប៉ូលិសថៃជិត ១០នាក់ ផ្អើលស្រុកអារញ្ញ ព្រោះតែអ្នកក្លាហានខឹងប្រពន្ធ

ប្រភពបានបន្តឱ្យដឹងថា បន្ទាប់ពីឃើញដូចនេះប៉ូលិសថៃ បានព្យាយាមឃាត់បុរសនោះ តែគាត់នៅរឹងទទឹងរហូតភាគីថៃប្រើកម្លាំងប៉ូលិសជាច្រើននាក់ដើម្បីទប់ទល់ជាមួយគាត់ គ្រាដែលបានផ្ទុះអាវុធបាញ់តដៃគ្នាមួយប្រាវ។ ទីបំផុតឃាត់ខ្លួនបានប្រគល់ឱ្យភាគីកម្ពុជា។ បើតាមការខ្សឹបខ្សៀវមកគឺបុរសក្លាហាននោះឈ្លោះប្រកែកជាមួយប្រពន្ធទើបឈានដល់ធ្វើអំពើបែបនេះ៕ រំចង់