អាជ្ញាធរឃុំអំពិល និងស្រុករមាសហែក រុញដាក់គ្នាលើការទទួលញត្តិរបស់ប្រជាពលរដ្ឋឱ្យរកដំណោះស្រាយដីធ្លី

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 29 តុលា 2022
អាជ្ញាធរឃុំអំពិល និងស្រុករមាសហែក រុញដាក់គ្នាលើការទទួលញត្តិរបស់ប្រជាពលរដ្ឋឱ្យរកដំណោះស្រាយដីធ្លី

ស្វាយរៀង៖ ប្រជាពលដ្ឋរងគ្រោះដីធ្លីនៅស្រុករមាសហែក ខេត្តស្វាយរៀង ចំនួនជាង២០នាក់តំណាងឲ្យ២៦០គ្រួសារក្នុងភូមិចំនួន៥ មានភូមិអំពិល ភូមិត្បែង ភូមិស្រែឬស្សី ភូមិត្រពាំងពពេលនិងភូមិរមាសហែក នៅថ្ងៃពុធ ២កើត ខែកក្តិក ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ខែតុលា ឆ្នាំ២០២២ បានមកប្រមូលផ្តុំគ្នានៅមុខសាលាឃុំអំពិល ដើម្បីយកញត្តិដាក់ជូនលោកមេឃុំ ឱ្យជួយពន្លឿនដោះស្រាយដីធ្លីចំនួន៤០០ហិកតា និងស្នើកាត់ឆ្វៀលដីចេញពីក្រុមហ៊ុន អ៊ិនខេ វេន ឆ័រ (NKV) ដែលជាទីតាំងដីប្រជាពលរដ្ឋតែងតែបង្ករបង្កើនផល ធ្វើស្រែចំការជាប្រចាំ។ 

អាជ្ញាធរឃុំអំពិល និងស្រុករមាសហែក រុញដាក់គ្នាលើការទទួលញត្តិរបស់ប្រជាពលរដ្ឋឱ្យរកដំណោះស្រាយដីធ្លី

ក្រោយពីចូលជួបលោកមេឃុំអំពិលរួចមក តំណាងប្រជាពលរដ្ឋដែលអះអាងថារងគ្រោះដីធ្លី បានសម្តែងអាម្មណ៍មិនសប្បាយចិត្តជាមួយអាជ្ញាធរឃុំ ដែលមិនព្រមទទួលញត្តិរបស់ពួកគេ។ 

ដោយឡែក អាជ្ញាធរស្រុករមាសហែកបានទទួលញត្តិរបស់ពួកគេ ដោយអាជ្ញាធរស្រុកបានលើកឡើងថាការដោះស្រាយបញ្ហាដីធ្លីនេះ គឺវាហួសដែនសមត្ថកិច្ចរបស់អាជ្ញាធរស្រុក ហើយបានជម្រុញឱ្យប្រជាពលរដ្ឋបន្តយកញត្តិទៅដាក់នៅរដ្ឋបាលខេត្តបន្តទៀត។ 

អាជ្ញាធរឃុំអំពិល និងស្រុករមាសហែក រុញដាក់គ្នាលើការទទួលញត្តិរបស់ប្រជាពលរដ្ឋឱ្យរកដំណោះស្រាយដីធ្លី

ទាក់ការលើឡើងពីក្រុមពលរដ្ឋ 1Post មិនសូមការបញ្ជាក់ពីអាជ្ញាខាងលើបាននៅឡើយ។

គួរម្លឹកថា ប្រជាពលរដ្ឋ២៦០គ្រួសារ ស្ថិតនៅក្នុងឃុំគគី និងឃុំអំពិល ស្រុករមាសហែកខេត្តស្វាយរៀង កាលពីថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៧ ក្រុមហ៊ុន អ៊ិន ខែ វេន ឆ័រ (NKV) បានដាក់កម្លាំងចម្រុះ មានប៉េអឹម ប៉ូលីស ជាង៣០នាក់ ប្រដាប់ដោយកាំភ្លើងខ្លី និងវែង ចូលមកឈូឆាយដីគំរាមកំហែង និងចាប់ដាក់គុកបើមាននរណាម្នាក់មករារាំង ឬមកក្បែរដី៕ ប្រភព CCFC