ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញកាលពីសប្តាហ៍កន្លងទៅនេះបានប្រកាសសាលក្រមផ្តន្ទាទោសឧកញ៉ា ឌួ ង ងៀប ដាក់ពន្ធនាគារកំណត់ ៨ខែ និងតម្រឹមទោសឱ្យមានសេរីភាពវិញបន្ទាប់ពីឧកញ៉ា ឌួង ងៀប បានអនុវត្តទោសក្នុងពន្ធនាគារ ៨ខែរួចស្រាប់ហើយ។
សូមរម្លឹកថា បន្ទាប់សមត្ថកិច្ចចាប់ខ្លួនឧត្ដមសេនីយ៍ឯកផ្កាយបីលោក ឌួង ងៀប មន្ត្រីជាន់ខ្ពស់នគរបាលជាតិ នៃក្រសួងមហាផ្ទៃ ទៅសាលាដំបូងរាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២២ បន្ទាប់ពីចៅក្រមសួរនាំរួចមកនៅរសៀលថ្ងៃដដែលនោះលោកត្រូវឃុំខ្លូនបណ្ដោះអាសន្ននៅពន្ធធនាគារ PJ ដើម្បីចាត់វិធាននិតិវិធី។
មូលហេតុនាំឃុំខ្លួនឧកញ៉ា ឌួង ងៀប ដូចនេះបន្ទាប់ពីរងបណ្តឹងក្នុងសំណុំរឿងព្រហ្មទណ្ឌពីបទឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានពាក់ព័ន្ធនឹងការលក់អចលនវត្ថុមួយកន្លែងក្នុងទំហំទឹកប្រាក់រាប់លានដុល្លារ ដែលដើមបណ្តឹងជាជនជាតិចិនតៃវ៉ាន់៕ តាពេជ្រ