ពួក Hackers លួចលុយរូបិយប័ណ្ណគ្រីបតូតម្លៃប្រហែល ១០០លានដុល្លារអាម៉េរិក ពី blockchain

ព័ត៌មានសង្គម
ថ្ថ្ងៃអាទិត្យ 9 តុលា 2022
ពួក Hackers លួចលុយរូបិយប័ណ្ណគ្រីបតូតម្លៃប្រហែល ១០០លានដុល្លារអាម៉េរិក ពី blockchain

នាយកប្រតិបត្តិ Binance លោក Changpeng Zhao បាននិយាយនៅក្នុង tweet កាលពីថ្ងៃសុក្រថា Hackers បានលួចលុយរូបិយប័ណ្ណគ្រីបតូតម្លៃប្រហែល ១០០លានដុល្លារអាម៉េរិកពី blockchain ភ្ជាប់ Binance។

លោក Zhao បន្តឱ្យដឹងថា និមិត្តសញ្ញាត្រូវបានលួចពី blockchain "bridge" ដែលត្រូវបានប្រើនៅក្នុង blockchain ភ្ជាប់ជាមួយ Binance ហៅថា BNB Chain ត្រូវបានគេស្គាល់ថា Binance Smart Chain រហូតដល់ខែកុម្ភៈ។

ពួក Hackers លួចលុយរូបិយប័ណ្ណគ្រីបតូតម្លៃប្រហែល ១០០លានដុល្លារអាម៉េរិក ពី blockchain

ប្រព័ន្ធ Blockchain គឺជាឧបករណ៍ដែលប្រើដើម្បីផ្ទេររូបិយប័ណ្ណគ្រីបតូរវាងកម្មវិធីផ្សេងៗ។ ដោយឡែកបុគ្គលិក BNB Chain បាននិយាយនៅក្នុង Tweet ថាការលួចចូលមានជាប់ពាក់ព័ន្ធនឹងសញ្ញាសម្ងាត់ឌីជីថលពី ១០០លានដុល្លារទៅ ១១០ លានដុល្លារអាម៉េរិក ដោយមិនបានបញ្ជាក់ថានិមិត្តសញ្ញាណាមួយត្រូវបានប៉ះពាល់នោះទេ៕