បាញ់ខ្លួនឯងចោលទុកប្រពន្ធឱ្យនៅមេម៉ាយ លោកនាយរងការិយាល័យម្នាក់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 7 តុលា 2022
បាញ់ខ្លួនឯងចោលទុកប្រពន្ធឱ្យនៅមេម៉ាយ លោកនាយរងការិយាល័យម្នាក់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប

សៀមរាប៖ លោក សេង វុទ្ធី អាយុ៣១ឆ្នាំ ជានាយរងការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋានគរបាលខេត្តសៀមរាប រស់នៅក្រុមទី៨ ភូមិថ្នល់សង្កាត់ស្រង៉ែ ក្រុងខេត្តសៀមរាប បានបាញ់ខ្លួនឯងស្លាប់នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ចំណុចផ្ទះជនរងគ្រោះ

បើតាមលោក សេង សំអាន អាយុ៦៣ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុជាឱពុកបានឱ្យដឹងថា លោកសេង វុទ្ធី ជាមនុស្សចូលចិត្តលេងសើចច្រើន ពុំមានជំងឺផ្លូវចិត្ត ឬរោគប្រចាំកាយអ្វីនោះទេ។ ប៉ុន្តែសពតែងតែមានទំនាស់ជាប្រពន្ធជាញឹកញាប់ដោយគេចូលចិត្តដើរផឹកស៊ីជាប្រចាំ។   ដោយឡែកនៅយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ មិនដឹងថាឈ្មោះ សេង វុទ្ធី ផឹកស្រវឹងឬអត់នោះទេ ស្រាប់តែនៅវេលាម៉ោង២៤:១៥នាទី រូបគាត់ទទួលព័ត៌មានពីអ្នករស់នៅជាប់ផ្ទះកូនថា កូនរបស់គាត់បានយកអាវុធខ្លី ជាកម្មសិទ្ធិផ្ទាល់ខ្លួនបាញ់ត្រង់ក្បាលខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះ។

បាញ់ខ្លួនឯងចោលទុកប្រពន្ធឱ្យនៅមេម៉ាយ លោកនាយរងការិយាល័យម្នាក់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប

អ្នកក្បែរខាងលោក ម៉ីច័ន្ន មុន្នីរតនាអាយុ៤៤ឆ្នាំ បានឱ្យដឹងថា ជនចង់ស្លាប់ជកន្លងមកធ្លាប់មានទំនាស់ពាក្យសម្តីជាមួយប្រពន្ធជាញឹកញាប់ ដោយសារប្រពន្ធប្រច័ណ្ឌរឿងប្តីដើរផឹកស៊ីដល់យប់ជ្រៅពេក។ ជាក់ស្តែងឈ្មោះ តាំង សៀវម៉ី ត្រូវជាប្រពន្ធជនរងគ្រោះបានមកគោះទ្វាផ្ទះហៅរូបខ្ញុំឱ្យជួយប្តីរបស់គាត់ ពេលខ្ញុំមកដល់កន្លែងកើតហេតុក្នុងផ្ទះជនរងគ្រោះ ឃើញសពដេកក្នុងថ្លុកឈាម ក្បាលបែរទៅទិសខាងកើត ភ្លាមនោះពួកគាត់នាំគ្នាលើកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែគេមិនទទួលទើបក្រុមគ្រួសារជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត្រ។ នៅកន្លែងកើតហេតុមានអាវុធខ្លីចំនួន ១ដើម ម៉ាក Glock 9x19MM ផលិតនៅប្រទេសអូទ្រីស(Austria), បង់ចំនួន១, គ្រាប់ចំនួន១១គ្រាប់, ក្បាលគ្រាប់ចំនួន១ និងសំបកគ្រាប់ចំនួន១៕ រំចង់

បាញ់ខ្លួនឯងចោលទុកប្រពន្ធឱ្យនៅមេម៉ាយ លោកនាយរងការិយាល័យម្នាក់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប