រថយន្តអភិបាលខេត្តមណ្ឌលគីរីដែលបុកពលរដ្ឋស្លាប់នោះមិនមែនជា Lexus LX570 និងម្ចាស់កម្មសិទ្ធិឈ្មោះ លីដែន

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 30 កញ្ញា 2022
រថយន្តអភិបាលខេត្តមណ្ឌលគីរីដែលបុកពលរដ្ឋស្លាប់នោះមិនមែនជា Lexus LX570 និងម្ចាស់កម្មសិទ្ធិឈ្មោះ លីដែន

ត្បូងឃ្មុំ៖ តាមពិតរថយន្ត Lexus LX570 ដែលបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉កក្នុងទិសដៅបញ្ច្រាសគ្នាបណ្ដាលឱ្យភាគីរ៉ឺម៉ក២នាក់ស្លាប់នៅលើផ្លូវជាតិលេខ៨ នៅក្នុងភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នោះមិនមែនជារថយន្ត Lexus LX570ទេ។ នេះបើតាមទិន្នន័យដែល 1Post ទទួលបានរថយន្តនោះគឺម៉ាក Lexus LX450D ប្រើប្រេងម៉ាស៊ូត ផលិតឆ្នាំ ២០១៧ ដែលរូបរាងហ្ស៊ីនរបស់រថយន្តប្រភេទនេះដូចគ្នានឹងLexus LX570 ខុសកម្លាំងម៉ាស៊ីន និងតែមលេខដែលបិតនៅខាងក្រោយរថយន្តប៉ុណ្ណោះគឺលេខ Lexus LX570 និងLexus LX450D។ រថយន្ត Lexus LX450D នេះម្ចាស់កម្មសិទ្ធិឈ្មោះ ហេង លីដែន។

រថយន្តអភិបាលខេត្តមណ្ឌលគីរីដែលបុកពលរដ្ឋស្លាប់នោះមិនមែនជា Lexus LX570 និងម្ចាស់កម្មសិទ្ធិឈ្មោះ លីដែន

ទាក់ទងករណីនេះលោក ថង សាវុន អភិបាលខេត្តមណ្ឌលគីរី មិនទាន់មានការបញ្ជាក់ទេនៅថ្ងៃទី៣០ កញ្ញា ២០២២ បន្ទាប់ពី 1Post បានផ្ញើសារសំណួរទៅកាន់ទូរសព្ទដៃ និងបណ្ដាញសង្គមរបស់លោកមានដូចជា Telegram WhatsApp (ទទួលហើយមិនឆ្លើយតប)។

បើយោងតាមអ្នកនាំពាក្យខេត្តមណ្ឌលគីរី លោក នាង វណ្ណៈ បានបញ្ជាក់ប្រាប់ព័ត៌មានក្នុងស្រុកមួយនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ថា រថយន្ត Lexus LX570 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2AQ-2225 ពិតជារថយន្តរបស់លោកអភិបាលខេត្តមណ្ឌលគីរីពិតប្រាកដមែន។ ប៉ុន្តែកំឡុងពេលកើតហេតុនោះ លោកអភិបាលមិនបានរួមដំណើរជាមួយរថយន្តបង្កទេ ព្រោះរថយន្តនោះលោកឱ្យកូនចៅរបស់លោកយកទៅជួសជុល និងបើកយកមកទុកវិញ ហើយលោកអភិបាលខេត្តបានជិះរថយន្តសេរីទំនើបផ្សេងទៀតម៉ាក់ វ៉ុលវីហ្គេន ពាក់ស្លាកលេខ ភ្នំពេញ 2BT-9992។

រថយន្តអភិបាលខេត្តមណ្ឌលគីរីដែលបុកពលរដ្ឋស្លាប់នោះមិនមែនជា Lexus LX570 និងម្ចាស់កម្មសិទ្ធិឈ្មោះ លីដែន

សូមរម្លឹកថា ប្រភពពីអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿងម៉ាកLexus LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AQ 2225 បើកបរទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន។ លុះមកដល់កន្លែងកើតហេតុក៏បានបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក ដែលកំពុងបើកក្នុងទិសដៅបញ្ច្រាសគ្នា លាន់ឮដូចរន្ទះបណ្ដាលឱ្យអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉ក និងអ្នករួមដំណើរស្លាប់ទាំង២នាក់ ខណៈភាគីរថយន្តលុចស៊ីសរបួសស្រាល។ 

ក្រោយកើតហេតុភ្លាមៗពលរដ្ឋបានផ្អើលចោមរោមមើលឃើញលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ឃើញវត្តមានលោកដើរចុះដើរឡើងនៅកន្លែងកើតហេតុដែលនាំឱ្យគេសង្ស័យជារថយន្តរបស់លោក។ មួយសន្ទុះមកគេបានដោះស្លាកលេខរថយន្តយកទៅលាក់បាត់ទៀងផង។

ជនរងគ្រោះ២នាក់មានទី១ ឈ្មោះ អែម សំអូន ហៅគោ ភេទប្រុស អាយុ២៧ឆ្នាំ ជាអ្នកបើកបរម៉ូតូនិងទី២ឈ្មោះ ផន ភីន អាយុ១៦ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ៕ តាពេជ្រ

រថយន្តអភិបាលខេត្តមណ្ឌលគីរីដែលបុកពលរដ្ឋស្លាប់នោះមិនមែនជា Lexus LX570 និងម្ចាស់កម្មសិទ្ធិឈ្មោះ លីដែន រថយន្តអភិបាលខេត្តមណ្ឌលគីរីដែលបុកពលរដ្ឋស្លាប់នោះមិនមែនជា Lexus LX570 និងម្ចាស់កម្មសិទ្ធិឈ្មោះ លីដែន រថយន្តអភិបាលខេត្តមណ្ឌលគីរីដែលបុកពលរដ្ឋស្លាប់នោះមិនមែនជា Lexus LX570 និងម្ចាស់កម្មសិទ្ធិឈ្មោះ លីដែន