តេជោផ្ដាំជាថ្មី ល្បែងស៊ីសងទាក់ទងនឹងបញ្ហាភូមិឃុំមានសុវត្ថិភាព បញ្ហាស្ថិតត្រង់ធ្វើ ឬមិនធ្វើ

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 29 កញ្ញា 2022
តេជោផ្ដាំជាថ្មី ល្បែងស៊ីសងទាក់ទងនឹងបញ្ហាភូមិឃុំមានសុវត្ថិភាព បញ្ហាស្ថិតត្រង់ធ្វើ ឬមិនធ្វើ

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦ កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជ្រោយចង្វាបានរបន្តក្រើនរំលឹកដល់អាជ្ញាធរដែនដី ឱ្យបន្តយុទ្ធនាការដូចភ្លៀងរលឹម ដោយមិនចាំបាច់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឬដល់នាយករដ្ឋមន្ត្រីស្រែកនោះឡើយ «ល្បែងស៊ីសងទាក់ទងនឹងបញ្ហាភូមិឃុំមានសុវត្ថិភាព ដែលរដ្ឋាភិបាលខិតខំប្រឹងប្រែងលុបបំបាត់ បញ្ហាស្ថិតត្រង់ធ្វើ ឬមិនធ្វើ»។

សម្តេច ហ៊ុន សែន សម្តែងការហួសចិត្តថា កន្លែងផឹកកាហ្វេ បែរក្លាយជាទៅកន្លែងភ្នាល់ដ៏កាក់កបដូចជាប្រណាំងសេះ ឬ បាល់ទាត់ជាដើម។

ត្រង់បញ្ហានេះប្រមុខរដ្ឋាភិបាលបានកត់សម្គាល់ពីការកើនឡើងនូវបច្ចេកវិទ្យាឌីជីថល ជាពិសេសនាអំឡុងវិបត្តិកូវីដ-១៩ ឌីជីថលមានមុខពីរដែលអាចប្រើប្រាស់ចំណេញ និងខាតបង់។

ក្នុងនោះក្រោយសម្តេចចេញសារសំឡេងឱ្យមានការបង្ក្រាប ល្បែងស៊ីសង នៅខេត្តកណ្តាលបង្ក្រាបបានជាង ៧០០កន្លែង និងភ្នំពេញបានជាង ១០០០កន្លែង។

ដោយឡែក បើតាមប្រភពពីពលរដ្ឋដែល 1Post ទទួលបានគឺមានពលរដ្ឋជាច្រើនចូលចិត្តលេងកន្ទុយលេខ ដោយយកលទ្ធផលឆ្នោតជាតិវៀតណាមមកស៊ីសង។ មានរហូតដល់ក្រុមមេឆ្នោតក្រៅច្បាប់មួយចំនួនបានយកវេបសាយដែលមានទម្រង់ជាឆ្នោតវៀតណាម មកប្រើក្លែងបន្លំជាក្រុមហ៊ុនឆ្នោតវៀតណាម។ តាមពិតគឺក្រុមនោះបាន (ប្រើប្រព័ន្ធឌីជីថល) ដើម្បីពិនិត្យទិន្នន័យលេខអ្នកចាក់ជាមុនរួចរាល់ ទើបចេញលទ្ធផលខ្លួនឯងធ្វើស៊ីតែម្ដង។ ដូចជាក្រុមមេឆ្នោតរហ័សនាម៩០០០ ប្រាំបួនពាន់ មានបុរសម្នាក់ជាមេខ្លោងធំឈ្មោះ រិទ្ធ បានយកវេបសាយឈ្មោះ «ធីញណាម» មកបន្លំធ្វើស៊ីអ្នកនិយមចាក់កន្ទុយលេខចេញលទ្ធផលស៊ីសងម៉ោង ១កន្លះថ្ងៃ។ ពិសេសមាននៅក្នុងខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងឧត្ដមានជ័យជាដើម៕ តាពេជ្រ

តេជោផ្ដាំជាថ្មី ល្បែងស៊ីសងទាក់ទងនឹងបញ្ហាភូមិឃុំមានសុវត្ថិភាព បញ្ហាស្ថិតត្រង់ធ្វើ ឬមិនធ្វើ តេជោផ្ដាំជាថ្មី ល្បែងស៊ីសងទាក់ទងនឹងបញ្ហាភូមិឃុំមានសុវត្ថិភាព បញ្ហាស្ថិតត្រង់ធ្វើ ឬមិនធ្វើ