តើអ្នកលួចកាត់របងបន្លាលួសការពារផ្លូវល្បឿនលឿន ជាចោរឬអ្នកភូមិក្បែរខាង?

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 29 កញ្ញា 2022
តើអ្នកលួចកាត់របងបន្លាលួសការពារផ្លូវល្បឿនលឿន ជាចោរឬអ្នកភូមិក្បែរខាង?

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះបន្ទាប់ពីមានសកម្មភាពជនមិនស្គាល់មុខលួចកាត់របងបន្លាលួសការពារផ្លូវល្បឿនលឿនបានធ្វើឱ្យមានការកើតឆ្ងល់ថា ជាសកម្មភាពក្រុមចោរឬអ្នកភូមិក្បែរខាង។

ក្រោយមានសកម្មភាពនេះកើតឡើងត្រូវបានមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការកាត់របងបន្លាលួសការពារផ្លូវល្បឿនលឿន ជាទង្វើមួយមិនត្រឹមត្រូវ និងអាចបង្ករគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៅលើផ្លូវល្បឿនលឿន។ ទន្ទឹមគ្នានេះមន្រ្តីជំនាញក៏បានណែនាំឱ្យជនបង្កបញ្ឈប់សកម្មភាពកាត់របងបន្លាលួសការពារផ្លូវល្បឿនលឿនប្រសិនបើមាន។ គ្រាដែលសកម្មភាពនេះទំនងជាប្រជាពលរដ្ឋកាត់ដើម្បីធ្វើដំណើរឆ្លងកាត់ចូលអាស្រ័យផល និងលែងសត្វពាហនៈផងដែរ។

តើអ្នកលួចកាត់របងបន្លាលួសការពារផ្លូវល្បឿនលឿន ជាចោរឬអ្នកភូមិក្បែរខាង?

យ៉ាងណាក៏ដោយនៅក្នុងការចុះពិនិត្យ និងណែនាំដល់ប្រជាពលរដ្ឋនេះ ថ្នាក់ដឹកនាំក្រសួងក៏បានទទួលយកនូវមូលហេតុដែលប្រជាពលរដ្ឋបានលើកឡើង យកមកពិចារណា និងធ្វើពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ក្នុងការស្វែងរកដំណោះស្រាយសមស្របមួយរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋផងដែរ។ នៅក្នុងស្មារតីដោះស្រាយជូនប្រជាពលរដ្ឋ ភាគីក្រសួង និងក្រុមហ៊ុនបានឯកភាពជួយសម្រួលឈូសឆាយផ្លូវដែលមានស្រាប់ជូនពួកគាត់ និងបានធ្វើការណែនាំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍។

គួររម្លឹកថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃរយៈពេល១ខែពេញ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ៣១ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ៕ តាពេជ្រ

តើអ្នកលួចកាត់របងបន្លាលួសការពារផ្លូវល្បឿនលឿន ជាចោរឬអ្នកភូមិក្បែរខាង?