ស្ត្រីម្ចាស់ទូកដរឈ្មោះ សឿ យូន អាយុ៤០ឆ្នាំ រស់នៅភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ របានផ្ដល់ប្រាក់ ៩លានរៀល ដល់គ្រួសារសិស្សរងគ្រោះដើម្បីធ្វើបុណ្យ។
បើតាមអាជ្ញាធរមូលដ្ឋានឱ្យដឹងថា ស្រ្តីជាម្ចាស់ទូកក៏មិនមានជីវភាពធូរធាដែរ។ គាត់ខំប្រកបរបរបើកទូកចម្លង ដើម្បីចិញ្ចឹមកូន ចំនួន៣នាក់ និងម្តាយចាស់ជរា គ្រាដែលប្តីនាងបានធ្វើចំណាកស្រុកបាត់រាប់ឆ្នាំមកហើយ។
បច្ចុប្បន្នការដឹកចម្លងសិស្សចេញរៀននៅសាលាអនុវិទ្យាល័យឈូក ស្ថិតនៅភូមិឈូកគ្រួស ឃុំឈូក ស្រុកប្រាសាទសំបូរ ត្រូវបានឱ្យពាក់អាវពោងហើយ៕ បន្ទាប់មានករណីលិចបណ្ដាលឱ្យសិស្សស្រីអាយុ ១៣ឆ្នាំម្នាក់ស្លាប់កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤៕ រំចង់