ពលកម្មក្នុងល្បែងស៊ីសងខុសច្បាប់នៅកម្ពុជាអាចមានដល់១០ម៉ឺននាក់ ដែលជាចំនួនមួយដ៏ច្រើន

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 23 កញ្ញា 2022
ពលកម្មក្នុងល្បែងស៊ីសងខុសច្បាប់នៅកម្ពុជាអាចមានដល់១០ម៉ឺននាក់ ដែលជាចំនួនមួយដ៏ច្រើន

ព្រះសីហនុ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារបង្ក្រាបបទល្មើសល្បែងស៊ីសង់គ្រប់ប្រភេទនៅទូទាំងប្រទេសបានឱ្យដឹងថា បើតាមបានប៉ាន់ប្រមាណកម្លាំងពលកម្មក្នុងល្បែងស៊ីសងខុសច្បាប់នៅកម្ពុជាអាចមានរហូតដល់១០ម៉ឺននាក់ ដែលជាចំនួនមួយដ៏ច្រើននិងត្រូវការអប់រំ។

លោក សុខ ផល បន្តឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលមានចំណាត់ការនៅពេលនេះឃើញមានការបង្ក្រាបច្រើនករណីល្បែងស៊ីសងខុសច្បាប់នៅទូទាំងប្រទេស ទោះជាយ៉ាងណាក៏នៅមានមួយចំនួននៅបន្តនិងមិនទាន់បង្ក្រាបបានផងដែរ ដោយលោកចង់ឱ្យមានការផ្សព្វផ្សាយឱ្យបានច្រើនដើម្បីឱ្យបញ្ហាទាំងនេះត្រូវបានដោះស្រាយឱ្យកាន់តែឆាប់។ 

ពលកម្មក្នុងល្បែងស៊ីសងខុសច្បាប់នៅកម្ពុជាអាចមានដល់១០ម៉ឺននាក់ ដែលជាចំនួនមួយដ៏ច្រើន

«សូមជួយផ្សាយឱ្យបានទូទាំងប្រទេស ព្រោះថាមិនមែនតែនៅកំពង់សោមមួយទេនៅទូទាំងប្រទេស ២៥ខេត្ត-រាជធានី មានទាំងអស់ហ្នឹងល្បែងស៊ីសងខុសច្បាប់ ជាពិសេសល្បែងស៊ីសងខុសច្បាប់កម្រិតទី២ មានអាប៉ោង បៀអីនៅមូលដ្ឋាននេះកម្រិតបើសិនគាត់ឈប់ទៅស្រួលដែរ។បើយើងប៉ានស្មានទៅឃើញថាមនុស្សប្រមាណ ១០ម៉ឺននាក់មកបម្រើការងារហ្នឹងអញ្ចឹងបើថាយកទៅទុកយកទៅដាក់ (ពន្ធនាគារ) រកកន្លែងមិនបានទេ»។

សូមរម្លឹកថា នៅថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២២ នេះដែរ តាមរយៈសារសម្លេងរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានព្រមានបញ្ជប់តួនាទីមន្ត្រីទាំងឡាយណាដែលពាក់ព័ន្ធនឹងល្បែងខុសច្បាប់ និងបញ្ជាដល់កងម្លាំងថ្នាក់ក្រោមជាតិ បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ភេទនៅគ្រប់ទីកន្លែង «យ៉ាងដាច់ណាត់»។ មន្រ្តីថ្នាក់ក្រោមជាតិ គឺសម្តេចសំដៅចាប់តាំងពីថ្នាក់ខេត្ត រហូតដល់ថ្នាក់ក្រុង-ស្រុក-ខណ្ឌ ហើយកងកម្លាំងដែលសម្តេចសំដៅនោះក៏រាប់ចាប់តាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់ក្រុង-ស្រុក-ខណ្ឌដូចគ្នា ដោយបូករួមទាំងប៉ុស្តិ៍នគរបាលនៅថ្នាក់ឃុំ-សង្កាត់ផងដែរ៕ តាពេជ្រ

ពលកម្មក្នុងល្បែងស៊ីសងខុសច្បាប់នៅកម្ពុជាអាចមានដល់១០ម៉ឺននាក់ ដែលជាចំនួនមួយដ៏ច្រើន