តើនឹងមានប្រសិទ្ធិភាពទេប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅទូទាំងប្រទេសលើកនេះ

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 14 កញ្ញា 2022

តើនឹងមានប្រសិទ្ធិភាពទេប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅទូទាំងប្រទេសលើកនេះ រូបនេះគេល្បីថា មានច្បាប់ 

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានចេញលិខិតបង្គាប់ការចាត់ លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេស។ ក្នុងលិខិតដដែលនោះបញ្ជាក់ថា រយៈពេលនៃប្រតិបត្តិការនេះចាប់ពីថ្ងៃបង្គាប់ការខាងលើរហូតដល់បេសកម្មត្រូវបានបញ្ចប់។ ក្នុងនោះប្រតិបត្តិការលើកនេះត្រូវបានអ្នកតាមដានសង្គមរំពឹងថា អាចមានប្រសិទ្ធភាពខ្ពស់ និងមិនដូចវែកចក ទាល់តែអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានចូលរួមទប់ស្កាត់ឱ្យបានហ្មត់ចត់ ទៀងត្រង់ និងគ្មានសំពាធ។

តើនឹងមានប្រសិទ្ធិភាពទេប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅទូទាំងប្រទេសលើកនេះ

ដោយឡែកទាក់ទងនឹងល្បែងស៊ីសងនេះដែរ ត្រូវបានគេសង្គេតឃើញថា មួយរយៈពេលចុងក្រោយនេះឃើញមានល្បែងឡូតូឆ្នៃចាក់ ៤នាទីស៊ីសងម្ដង កំពុងរីកដូចផ្សិតកើតមាននៅស្ទើគ្រប់ច្រកល្ហកដោយមានទាំងការណែនាំ និងបង្រៀននៅលើបណ្ដាញសង្គមយ៉ាងទូលំទូលាយ ដែលជាល្បែងស៊ីសងមិនផ្សងសំណាង យកលំនាំស្រដៀងនឹងល្បែង Keno អនឡាញ  កំពុងជ្រកក្រោមអាជ្ញាបណ្ណឆ្នោតកោស ឬឆ្នោតខ្មែរ តែក្បួនលេងនេះគឺហាក់ដូចជាប្រែពីគោលការណ៍នៃច្បាប់អនុញ្ញាត (របៀបលេង) ដែលនាំឱ្យអ្នកផងកើតឆ្ងល់ថា ល្បែងនេះវាចំណេញអ្វីដល់ពលរដ្ឋ ដល់សង្គម? តើគោលនយោបាយរាជរដ្ឋាភិបាលលើភូមិ ឃុំ សុវត្ថិភាព ទាក់ទងការមិនឱ្យមានល្បែងស៊ីសងក្នុងមូលដ្ឋានដើម្បីរក្សាសុខសុវត្ថិភាព គ្មានចោរកម្ម គ្មានអំពើហិង្សា ។ល។ នោះយ៉ាងមេចវិញសូមអ្នកពាក់ព័ន្ទជួយប្រាប់ផង?  ពិសេសម្ចាស់អាជីវកម្ម មន្ត្រីជំនាញ និងសមត្ថកិច្ច នេះជាសំណួរ។

តើនឹងមានប្រសិទ្ធិភាពទេប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅទូទាំងប្រទេសលើកនេះ

សូមរម្លឹកថា ច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មមាន១២ជំពូក និង៩៧មាត្រា បានប្រកាសដាក់ឱ្យប្រើប្រាស់នៅទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។ ត្រង់មាត្រា១៨ ចែងថា ល្បែងកាស៊ីណូ និងល្បែងភ្នាល់ ត្រូវបានអនុញ្ញាតឱ្យដំណើរការតែក្នុងបរិវេណកាស៊ីណូប៉ុណ្ណោះ។ ច្បាប់នេះភាគច្រើនចែងផ្ដោតលើវិស័យកាស៊ីណូច្រើនជាងឆ្នោតឡូតូ៕ 1Post

តើនឹងមានប្រសិទ្ធិភាពទេប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅទូទាំងប្រទេសលើកនេះ