កម្ពុជានាំចូលរថយន្តទំនើប ១៥០គ្រឿង សម្រាប់ដឹកជញ្ជូនថ្នាក់ដឹកនាំនិងភ្ញៀវក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២

ព័ត៌មានសង្គម
ថ្ថ្ងៃអាទិត្យ 28 សីហា 2022
កម្ពុជានាំចូលរថយន្តទំនើប ១៥០គ្រឿង សម្រាប់ដឹកជញ្ជូនថ្នាក់ដឹកនាំនិងភ្ញៀវក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២

រថយន្តសេរីទំនើបចំនួន ១៥០គ្រឿង ត្រូវបានបើកចេញពីកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ មកនកាន់វិមានឈ្នះឈ្នះ ដែលដឹកនាំផ្ទាល់របស់ឧត្តមសេនីយ៍ទោ ហ៊ុល សំអុនមេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ កាលពីថ្ងៃទី២៧ សីហា ឆ្នាំ២០២២។

ក្នុងផេកផ្លូវការរបស់កងពលតូចដឹកជញ្ជួនលេខ៩៩ បានឱ្យដឹងថា បេសកកម្ម នេះត្រូវប្រើពេលចំនួនពីរថ្ងៃក្នុងការដឹកជញ្ជូនមកដល់គោលដៅដោយសុវត្ថិភាព។

កម្ពុជានាំចូលរថយន្តទំនើប ១៥០គ្រឿង សម្រាប់ដឹកជញ្ជូនថ្នាក់ដឹកនាំនិងភ្ញៀវក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២

តាមប្រភពព័ត៌មានដែល 1Post ទទួលបានមួយផ្សេងទៀតបានឱ្យដឹងថា រថយន្ដសេរីទំនើបទាំង១៥០គ្រឿងនេះ គឺសម្រាប់ប្រើប្រាស់ ក្នុងការដឹកជញ្ជួនថ្នាក់ដឹកនាំនិងភ្ញៀវ មកពីបណ្ដាប្រទេសនានា ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចា ស់ផ្ទះនាពេលខាងមុខ។ 

កម្ពុជានាំចូលរថយន្តទំនើប ១៥០គ្រឿង សម្រាប់ដឹកជញ្ជូនថ្នាក់ដឹកនាំនិងភ្ញៀវក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២

រថយន្តទំនើបទាំង ១៥០គ្រឿងនោះរួមមាន៖ ១-ប្រភេទ BUS HIGER KLQ6756DF50 ចំនួន ២៥គ្រឿង ២-ប្រភេទ BUS HIGER KLQ6590E5C1 ចំនួន ២៥គ្រឿង ៣-ប្រភេទ BJ80 B80-C ចំនួន ២០គ្រឿង ៤-ប្រភេទ HONGQI H9 3.0T ចំនួន ២០គ្រឿង ៥-ប្រភេទ GAC G6 270T ចំនួន៤០គ្រឿង ៦-ប្រភេទGAC G8 390T ចំនួន ២០គ្រឿង។

កម្ពុជានាំចូលរថយន្តទំនើប ១៥០គ្រឿង សម្រាប់ដឹកជញ្ជូនថ្នាក់ដឹកនាំនិងភ្ញៀវក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២

សូមរម្លឹកថា កាលពីអំឡុងដើមខែសីហាកិច្ចប្រជុំកំពូលរបស់ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា ក៏បានប្រារព្វឡើងដោយជោគជ័យផងដែរក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះដល់វេណ៕ តាពេជ្រ