កាលពីថ្ងៃទី០៣ សីហា ២០២២ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានថ្លែងពីក្ដីបារម្ភចំពោះការប្រឈមមុខដាក់គ្នា ដែលអាចបង្ករឱ្យមានជម្លោះដោយចំហរ នៅតំបន់ក្បែរអាស៊ាន។ ពិភពលោកត្រូវការសន្ដិភាព ស្ថិរភាព សន្ដិសុខ និងការអភិវឌ្ឍប្រកមដោយចីរភាព និងបរិយាបន្ន ដូច្នេះអាស៊ានស្នើសុំឱ្យមានការអត់ធ្មត់ ចៀសវាងសកម្មភាពញុះញង់ ហើយប្រកាន់ខ្ជាប់គោលការណ៍ដែលចែកក្នុងរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ។
ការថ្លែងបែបនេះ គ្រាដែលភាពផុយស្រួយនៃស្ថានការណ៍តំបន់និងអន្ដរជាតិ ជាពិសេសការប្រឈមមុខដាក់គ្នាដែលអាចបង្ករអសន្ដិភាពដល់តំបន់ក្បែរអាស៊ាន និងផលវិបាកដែលមិនអាចព្យាករណ៍បានក្នុងចំណោមមហាអំណាច។
អាស៊ានបានត្រៀមខ្លួនរួចជាស្រេច ក្នុងការសម្របសម្រួលដោយសន្ដិវិធីរវាងគ្រប់ភាគី រួមទាំងការប្រើប្រាស់យន្ដការដែលដឹកនាំដោយអាស៊ាន ដើម្បីបន្ធូរបន្ថយភាពតានតឹង ការពារសន្ដិភាពសន្ដិសុខ និងការអភិវឌ្ឍក្នុងតំបន់៕ SP