ក្ដីរំពឹងរបស់ចូបៃឌិន មកកម្ពុជាថ្ងៃនេះគឺនឹងអាចពង្រឹងទំនាក់ទំនងឡើងវិញជាមួយសម្ព័ន្ធមិត្តនៅតំបន់ប៉ាស៊ីហ្វិក និងអាស៊ាន

ពិភពលោក
ថ្ថ្ងៃសៅរ៍ 12 វិច្ឆិកា 2022
ក្ដីរំពឹងរបស់ចូបៃឌិន មកកម្ពុជាថ្ងៃនេះគឺនឹងអាចពង្រឹងទំនាក់ទំនងឡើងវិញជាមួយសម្ព័ន្ធមិត្តនៅតំបន់ប៉ាស៊ីហ្វិក និងអាស៊ាន

លោកប្រធានាធិបតីអាមេរិកទី៤៦ ចូបៃដិន (Joe Biden) នឹងមកដល់រាជធានីភ្នំពេញនៅវេលាម៉ោង៨:០៥នាទីព្រឹកថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលអាស៊ាន -អាមេរិក ដែលកម្ពុជាជាម្ចាស់ផ្ទះ។

សារព័ត៌មាន Politico បានបានផ្សាយថា លោកប្រធានាធិបតីអាមេរិក ចូបៃដិន មកកម្ពុជាជាមួយនឹងក្តីរំពឹងថា លោកនឹងអាចពង្រឹងឡើងវិញនូវទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួននៅទូទាំងតំបន់ប៉ាស៊ីហ្វិក រួមទាំងតំបន់អាស៊ាន ខណៈដែលតំបន់ទាំងនេះកំពុងមានការកើនឡើងឥទ្ធិពលរបស់ចិនយ៉ាងខ្លាំង។

ក្ដីរំពឹងរបស់ចូបៃឌិន មកកម្ពុជាថ្ងៃនេះគឺនឹងអាចពង្រឹងទំនាក់ទំនងឡើងវិញជាមួយសម្ព័ន្ធមិត្តនៅតំបន់ប៉ាស៊ីហ្វិក និងអាស៊ាន

មុនមកដល់កម្ពុជាមេដឹកនាំអាមេរិកចូ បៃដិន ទើបបានចូលរួមអង្គប្រជុំសំខាន់មួយនៅប្រទេសអេហ្ស៊ីប គឺកិច្ចប្រជុំស្ដី ពីបម្រែបម្រួលអាកាសធាតុរៀបចំឡើងដោយអង្គការសហប្រជាជាតិ COP27 United Nations នៅថ្ងៃទី១១ ខែវិច្ឆិកា ហើយលោកធ្វើដំណើរមកកម្ពុជាឱ្យទាន់កិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទី១២ -១៣ វិច្ឆិកា មុននឹងលោកត្រូវធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំ G20 ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា បន្តទៀត៕ តាពេជ្រ