ប្រធានគណបក្ស LDP លោក ខឹម វាសនា មានចេតនាចង់ឱ្យរដ្ឋាភិបាលចាប់ខ្លួនគាត់ គាត់ជេរខ្ញ៉ំ ដូច្នេះក៉ំចូលអន្ទាក់ខឹម វាសនា ឱ្យសោះ។ នេះជាការថ្លែងរបស់សម្តេចតេជោសែន គ្រាដែលអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស និងស្ពានអាកាសសម្តេចគង់ សំអុល កាលពីព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២។
សម្ដេចសង្កត់ធ្ងន់ថា «សូមកុំមើលព្រៃមួយដើម ត្រូវមើលព្រៃទាំងមូល។ សម្តេចបានបញ្ជាក់ថា ខ្ញ៉ំមិនបានសន្និដ្ឋានថា គាត់ឆ្កួត ឬក៏ជាទេ ។ ចេតនាគាត់ គឺចង់ឱ្យយើងចាប់ខ្លួន ចង់ប្រែរឿងជំនឿទៅជារឿងនយោបាយ ដូច្នេះក៉ំចូលអន្ទាក់គាត់»។ បើលោកព្រហ្ម ពូកែមែនសូមទៅប្រាប់ទេវតាព្រះឥន្ទ កុំឱ្យកើតមានគ្រោះរញ្ជួញដីបានដែរឬទេ។
សម្ដេចបន្តថា ខឹម វាសនា មិនដែលជេរ មិនដែលប៉ះពាល់ខ្ញ៉ំទេ ខឹម វាសនា មិនដែលអំពាវនាវឱ្យផ្តួលរំលំរដ្ឋាភិបាលទេ មិនដែលឱ្យបរទេសផ្តាច់ជំនួយទេ។
សម្តេចតេជោ ក៏បានស៉ំអភ័យទោសពីចម្ងាយដល់រដ្ឋាភិបាលបណ្តាប្រទេសនានាដែលមានពលករខ្មែរទៅធ្វើការងារនៅទីនោះ ដែលសង្វាក់ផលិតកម្មកំពុងតែដើរ បែរជាពលរដ្ឋខ្លះជឿចាញ់បោកលោកព្រហ្ម រត់ចោលការងារ សូមក្រុមហ៊ុនទាំងនោះក៉ំប្តឹងសំណងពីពលករ សូមការយោគយល់។ គ្រាដែលខ្លះចាញ់បោកលក់គោ ខ្លះទៅចោលគ្រួសារ៕ 1Post