ក.ប.ប បានរកឃើញម្សៅលាបខ្លួនទារក និងកុមារ ១២ប្រភេទមានផ្ទុកសារធាតុគីមីអាសបេស្តុសដែលបង្កគ្រោះថ្នាក់ដល់សុខភាព ពោលគឺអាចបង្កជាជំងឺមហារីក និងបញ្ជាឱ្យក្រុមហ៊ុនប្រមូលពីទីផ្សារឱ្យអស់មកវិញ។
ម្ស៉ៅទាំងនោះមានដូចជា Johson’s blossoms baby powder 380g, D-nee Kids baby powder 380g, D-nee Newborn baby powder 380g, Johson’s baby powder, 380g, Pureen baby powder 125g, PHAESAJ baby powder 35, Baby mild Natural’N Mild 180g, Laffair Be Love 320g និងKodomo baby powder 180g ដែលផលិតនៅរោងចក្រក្នុងប្រទេសថៃ និងម៉ាឡេស៊ី។
អគ្គនាយកដ្ឋាននៃ ក.ប.ប បានទុកពេលឱ្យក្រុមហ៊ុន ចំនួន១៤ថ្ងៃចាប់ពីថ្ងៃទី២២ សីហា ដល់៥កញ្ញាឆ្នាំ២០២២ ក្នុងការសហការជាមួយ ក.ប.ប ដើម្បីនាំយកសំណាកនៃផលិតផលដែលត្រូវបានរកឃើញមានសារធាតុអាសបេស្តុសនោះ ទៅវិភាគបន្តនៅមន្ទីរពិសោធន៍ភាគីទី៣ ដែលមានសមត្ថភាព និងការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ៕ 1Post