រថយន្តដឹកទំនិញបើកបុករះក្នុងហ្វូងមនុស្ស បណ្ដាលឱ្យស្លាប់ ១៦នាក់ និង២៩នាក់ កំពុងសង្គ្រោះនៅតួកគី

ពិភពលោក
ថ្ថ្ងៃច័ន្ទ 22 សីហា 2022
រថយន្តដឹកទំនិញបើកបុករះក្នុងហ្វូងមនុស្ស បណ្ដាលឱ្យស្លាប់ ១៦នាក់ និង២៩នាក់ កំពុងសង្គ្រោះនៅតួកគី

រថយន្ដ​មួយ​គ្រឿង​បើក​ចូល​ហ្វូង​មនុស្ស​នៅ​សង្កាត់ Derik ក្នុង​ក្រុង Mardin ប្រទេស​តួកគី កាល​ពី​ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២២ ដែល​បាន​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​អស់​យ៉ាង​ហោច​ណាស់​ចំនួន ១៦ នាក់និង​រង​របួស​ចំនួន ២៩ នាក់។

រដ្ឋមន្ត្រីសុខាភិបាលទួរគី លោក Fahrettin Koca បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងបន្ទាប់ពីរថយន្តដាច់ហ្វ្រាំងរេចង្កូតក្រឡាប់មិនបានសម្រេច ហើយរថយន្តនោះបានបុកអ្នកថ្មើរជើងមួយក្រុមនៅក្នុងទីក្រុង Derik។

លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា អ្នករបួសចំនួនប្រាំបីនាក់មានសភាពធ្ងន់ធ្ងរ ហើយគ្រូពេទ្យជំនាញកំពុងព្យាយាមប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីជួយសង្គ្រោះពួកគេ។

រថយន្តដឹកទំនិញបើកបុករះក្នុងហ្វូងមនុស្ស បណ្ដាលឱ្យស្លាប់ ១៦នាក់ និង២៩នាក់ កំពុងសង្គ្រោះនៅតួកគី

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Bekir Bozdag បានប្រកាសនៅលើ Twitter ថា ព្រះរាជអាជ្ញាបានបើកការស៊ើបអង្កេតចំនួនពីរលើគ្រោះថ្នាក់នេះ។

ទីភ្នាក់ងារ Anadolu បានរាយការណ៍ថា ប្រធានាធិបតី Recep Tayyip Erdogan បានបញ្ជូនរដ្ឋមន្ត្រីមហាផ្ទៃ Suleyman Soylu ទៅកាន់ទីកន្លែងនៃឧបទ្ទវហេតុនេះ ដើម្បីស្រាវជ្រាវពិនិត្យអង្គហេតុដែលកើតឡើង។

បច្ចុប្បន្នសមត្ថកុច្ចជំនាញកំពុងសាកសួរអ្នកបើកបររថយន្តក្រុង នូវអ្វីដែលកើតឡើងដ៏សាហាវបែបនេះ។

រថយន្តដឹកទំនិញបើកបុករះក្នុងហ្វូងមនុស្ស បណ្ដាលឱ្យស្លាប់ ១៦នាក់ និង២៩នាក់ កំពុងសង្គ្រោះនៅតួកគី

បើតាមប្រព័ន្ធផ្សព្វផ្សាយទួរគីបានចែករំលែកវីដេអូនៃអ្នកបើកបរម្នាក់បាត់បង់ការគ្រប់គ្រងលើរថយន្តដឹកទំនិញរបស់គាត់ បន្ទាប់មកគាត់ព្យាយាមបញ្ជាចង្កូតគេចពីរថយន្តនៅក្បែរនោះ និងអ្នកថ្មើរជើងនៅពេលពួកគេព្យាយាមរត់គេច។

សូមរម្លឹកថា វា​ជា​ឧបទ្ទវហេតុ​ដ៏​សោកនាដកម្ម​លើក​ទី​ពីរ​ក្នុង​ថ្ងៃ​តែមួយនៅប្រទេស​តួកគី។ បន្ទាប់ពីព្រឹកថ្ងៃដដែល មានករណីរថយន្តក្រុង និងរថយន្តសង្គ្រោះបានបើកបុកគ្នាក្នុងខេត្ត Gaziantep ជារួមមនុស្ស ១៦នាក់បានស្លាប់។ ក្នុងនោះត្រូវគេរាយការមកថា មានគ្រូពេទ្យបីនាក់ អ្នកពន្លត់អគ្គីភ័យបីនាក់ និងអ្នកកាសែតពីរនាក់មកពីទីភ្នាក់ងារព័ត៌មាន İhlas ស្ថិតក្នុងចំណោមអ្នកស្លាប់នោះផងដែរ៕

រថយន្តដឹកទំនិញបើកបុករះក្នុងហ្វូងមនុស្ស បណ្ដាលឱ្យស្លាប់ ១៦នាក់ និង២៩នាក់ កំពុងសង្គ្រោះនៅតួកគី