ល្បែងស៊ីសងកំពុងរីកដូចផ្សិតនៅក្បែរសាលាខណ្ឌ និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 11 សីហា 2022
ល្បែងស៊ីសងកំពុងរីកដូចផ្សិតនៅក្បែរសាលាខណ្ឌ និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ

តូប១ នៅជាប់របងយានដ្ឋានបោកពូក និងប៉ូលារថយន្ត យេហោពេញចិត្ត២ នៅតាមបណ្ដោយផ្លូវលេខ២០០៦ កែងផ្លូវ២០០៧ បើកលេងកន្ទុយលេខវៀតណាមដុះស្លែយូរមកហើយ និងក្រោយមកបានបើកល្បែងឡូតូអនឡាញបន្ថែមទៀត។ នៅមិនឆ្ងាយពីទីតាំងនេះផ្ទះហាងកាហ្វេ យេហោចាន់នី នៅចំណុចកែងផ្លូវលេខ២០០៧-២០០៥ ក៏មានបើកឡូតូអនឡាញចំនួន៣គ្រឿងផងដែរស្ថិតនៅក្នុងសង្កាត់កកាប មានចម្ងាយប្រហែល ៨០០ម៉ែត្រពីសាលាខណ្ឌពោធិ៍សែនជ័យ និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។ វីដេអូ https://fb.watch/eY89LP9znC/

ល្បែងស៊ីសងកំពុងរីកដូចផ្សិតនៅក្បែរសាលាខណ្ឌ និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ

កន្ទុយលេខវៀតណាមដែលបើកលេងបាននោះ គេសង្ស័យជ្រកក្រោមអាជ្ញាបណ្ណឆ្នោតខ្មែរ និងឆ្នោតកោស តែយកលទ្ធផលស៊ីសងសងពីឆ្នោតជាតិវៀតណាម ឈ្មោះមីញងុក។ ចំណែកឯល្បែងឆ្នោតឡូតូឆ្នៃម្យ៉ាងទៀតដែលគេកំពុងបើកលេងស៊ីសងភ្លាមៗចេញលទ្ធផល៤នាទីម្ដង តាមអេក្រង់ LED ឬអ្នកខ្លះហៅទូរទស្សន៍នោះ គឺគេបានបង្កើតវេបសាយ ហើយយកទៅសេតអាប់ប្រូក្រាមក្នុងដុំម៉ាស៉ីនដើម្បីកំណត់លទ្ធផលធ្វើស៊ីជាស្រេច មិនខុសអីពីល្បែងស្លុតម៉ាស៉ីន និងអនឡាញ ដែលមិនជាល្បែងផ្សងសំណាងដូចជាការចាក់កន្ទុយលេខ ឬឆ្នោតកោសលើក្រដាសនោះទេ។

ល្បែងស៊ីសងកំពុងរីកដូចផ្សិតនៅក្បែរសាលាខណ្ឌ និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ

គ្រាកន្លងទៅអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ក៏ធ្លាប់បានបញ្ជាឱ្យនគរបាលក្នុងដែនសមត្ថិច្ចរបស់ខ្លួនទាំងអស់ ត្រូវចាត់វិធានការលើល្បែងឆ្នៃថ្មីប្រភេទនេះ ដែលអ្នកខ្លះហៅថា ជាល្បែងស៉ីសង មិនផ្សងសំណាង យកលំនាំតាមល្បែង Keno អនឡាញ។

ល្បែងស៊ីសងកំពុងរីកដូចផ្សិតនៅក្បែរសាលាខណ្ឌ និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ

ទាក់ទងទីតាំងបើកល្បែងខាងលើនេះលោក ហែម ដារិទ្ធិ  អភិបាលខណ្ឌពោធិ៍សែនជ័យ មិនទាន់មានការបញ្ជាក់ទេ ក្រោយទទួលសារសំណួរពី 1Post លោកបានត្រឹមឆ្លើយថា ទទួលបាន។

ចំណែកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក ម៉ន វុធី មិនទាន់មានការបញ្ជាក់នៅឡើយបន្ទាប់ពី1Post ផ្ញើសារសំណួរទៅលេខទូរសព្ទដៃ និងបណ្ដាញសង្គមដែលលោកប្រើ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។

ល្បែងស៊ីសងកំពុងរីកដូចផ្សិតនៅក្បែរសាលាខណ្ឌ និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ

សូមរម្លឹកពាក្យចាស់បុរាណពោលថា  ល្បែងតែងវិនាស ឈ្នះមុខខ្លាញ់ ចាញ់មុខខ្លា ចោរស្រុកមិនឱ្យដៃ ចោរព្រៃមិនហ៊ានដែរ យ៉ាងណាមិញសហគមន៍អភិវឌ្ឍន៍ប្រសើរបាន គឺមិនរំពឹងលើល្បែងស៊ីសងឡើយ ផ្ទុយទៅវិញគឺអាចនឹងបង្កឱ្យកើតអន្តរាយ ផ្ទុយពីគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕ SP

ល្បែងស៊ីសងកំពុងរីកដូចផ្សិតនៅក្បែរសាលាខណ្ឌ និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ