ឧកញ្ញា ប្រាក់ ប្រាកដ ត្រូវបាននគរបាលនៃក្រសួងមហាផ្ទៃ ឃាត់ខ្លួននៅតាមបណ្តោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង៩ ព្រឹក ថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២១ នៅក្នុងហាងការហ្វេ និងភោជនីយដ្ឋាន TEAM (TEAM Coffee and Restaurant) ។
ការឃាត់ខ្លួននេះមកសាកសួរនាំពីដំណើរឿងឆបោក តាមពាក្យបណ្តឹងរបស់នារីម្នាក់ ឈ្មោះ ចាន់ធូ រស់នៅ ភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងពាក្យបណ្តឹងអ្នកស្រី ចាន់ ធូ បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ឈ្មោះ ប្រាក់ប្រាកដ បាននិយាយធានារត់ការផ្ទេរ ឈ្មោះតួរនាទីប្តីរបស់នាង ឈ្មោះ អេង អូន ចេញពីក្របខណ្ឌកងទ័ព ទៅជាក្របខណ្ឌនគរបាលជាតិ ដើម្បីធ្វើជាស្នងការរងខេត្តព្រះសីហនុ ដោយទារប្រាក់រត់ការ ៣០ម៉ឺនដុល្លារ។ ដោយនិយាយត្រូវគ្នា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ អ្នកស្រីចាន់ ធូ និងស្វាមី បានប្រគល់លុយចំនួន ១០ម៉ឺនដុល្លា រងចាំផ្ទេរឈ្មោះ និងតួរនាទីមានតួរនាទីជាស្នងការរងជាផ្លូវការទើបប្រគលថែម ២០ម៉ឺនដុល្លាទៀត៕