ព្រឹត្តិការណ៍រាត្រីមិញ ធ្វើឱ្យតៃវ៉ាន់កាន់តែរឹងមាំស្មារតី និងពុះពារកាន់តែខ្លាំងដើម្បីសន្តិភាពពិតប្រាកដ

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 3 សីហា 2022
ព្រឹត្តិការណ៍រាត្រីមិញ ធ្វើឱ្យតៃវ៉ាន់កាន់តែរឹងមាំស្មារតី និងពុះពារកាន់តែខ្លាំងដើម្បីសន្តិភាពពិតប្រាកដ

ព្រឹត្តិការណ៍យប់មិញបានធ្វើឱ្យរញ្ជួយ ពិភពលោក ទីភ្នាក់ងារសាព័ត៌មានធំៗបានផ្តិតយករូបភាពនៃប្រធានរដ្ឋសភាអាមេរិកដែលមានអាយុ 82ឆ្នាំ ដើរនៅលើវាលយន្តហោះតៃវ៉ាន់ដោយទឹកមុខស្រស់ញញឹម ខណះដែលប្រជាពលរដ្ឋតៃវ៉ាន់បានចេញមកស្វាគមន៍នៃការមកដល់របស់លោកស្រី។ 

អស់រយៈពេល ជាង70ឆ្នាំមកនេះ គ្មានយប់ណាដែលប្រជាពលរដ្ឋនិងមេដឹកនាំតៃវាន់ដេកបិទភ្នែកលក់បានស្រួលនោះទេ អារម្មណ៍របស់ពួកគេគ្របដណ្តប់ទៅដោយការភ័យខ្លាចពីសម្ពាធនិងការកំហែងគំរាម គ្រប់សព្វបែបយ៉ាងពីសំណាក់ចិន ទាំងផ្នែកការទូត សេដ្ឋកិច្ចនយោបាយនិងយោធាតែគេប្រឹងរស់និងកសាងគ្រប់គ្រងប្រទេសដោយឥតរុញរា។ 

ព្រឹត្តិការណ៍រាត្រីមិញ ធ្វើឱ្យតៃវ៉ាន់កាន់តែរឹងមាំស្មារតី និងពុះពារកាន់តែខ្លាំងដើម្បីសន្តិភាពពិតប្រាកដ

ដូច្នេះទស្សនិច្ចរបស់ Pelosi វាមានសារះសំខាន់ណាស់ដែលបង្ហាញពីការគាំទ្រនៃគណបក្សទាំង2នៅក្នុងសហរដ្ឋអាមេរិកចំពោះគេ ដែលជាហេតុនាំឱ្យចិនក្តៅក្រហាយខឹងសម្បារយ៉ាងខ្លាំងចំពោះការរារាំងនូវគោលបំណងរបស់ខ្លួន។ អ្នកដែលស្រឡាញ់សន្តិភាពចេញពីបេះដូងនៅលើពិភពលោកបានបង្ហាញពីការគាំទ្រ ការលើកទឹកចិត្ត ការអាណិតអាសូរដល់បុព្វហេតុរបស់ប្រជាពលរដ្ឋតៃវ៉ាន់ ដោយចង់ឃើញវត្តមាន Pelosi នៅលើទឹកដីនោះ ទីបំផុតផ្នត់គំនិតពិតដែលចង់បានសន្តិភាពបានទទួលជោគជ័យ នូវទីបំផុត។ 

ក្នុងនាមប្រជាជាតិលើកោះមួយ ដែលមានមនុស្សជាង23លាននាក់ ប្រាកដណាស់ តៃវ៉ាន់ត្រូវការសន្តិភាព រស់ដោយខ្លួនឯងប្រកបទៅដោយភាពថ្លៃថ្នួរនិងស៊ីវីល័យ ដូច្នេះទង្វើរនិងសកម្មភាពរបស់តៃវ៉ាន់បានបង្ហាញថាគេត្រូវតែការពារសន្តិភាពដែលគេមាន ខំរកបាន មិនមែនប្រឆាំងនឹងចិនទេព្រោះគេក៏ស្គាល់ខ្លួនគេច្បាស់ដែរថាគេក៏ជាចិនដែរ។គំរូនៃនយោបាយ "ប្រទេសមួយ ប្រព័ន្ធ2"នៅហុងកុងដែលចិនបានសន្យាជាមួយប្រជាពលរដ្ឋហុងកុង បានធ្វើឲ្យតៃវ៉ាន់ មើលឃើញកាន់តែច្បាស់ថាចិនមិនបានគោរពតាមពាក្យសន្យានិងធ្វើឲ្យគេជឿថាតាមរបៀបណាក៏ដោយ គេមិនអាចបង្រួបបង្រួមជាមួយចិនបានទេ។ដូច្នេះគ្មានជំរើសទេត្រូវតែធ្វើសង្រ្គាមដើម្បីសន្តិភាពក្នុងករណីចាំបាច់៕ Perception by Kun Chanratha

ព្រឹត្តិការណ៍រាត្រីមិញ ធ្វើឱ្យតៃវ៉ាន់កាន់តែរឹងមាំស្មារតី និងពុះពារកាន់តែខ្លាំងដើម្បីសន្តិភាពពិតប្រាកដ