របួសធ្ងន់៧នាក់ ករណីរថយន្តធន់ធំបើកវ៉ាជែងរេចង្កូតទៅបុករថយន្តដែលកំពុងមកបញ្ច្រាសទិសគ្នា

ព័ត៌មានសង្គម
ថ្ថ្ងៃអាទិត្យ 24 កក្កដា 2022
របួសធ្ងន់៧នាក់ ករណីរថយន្តធន់ធំបើកវ៉ាជែងរេចង្កូតទៅបុករថយន្តដែលកំពុងមកបញ្ច្រាសទិសគ្នា

រថយន្តធន់ធំ១គ្រឿងបើកបរវ៉ា ជែងមិនគោរពច្បាប់ចរាចរណ៍បានរេចង្កូតចូលចំណែកផ្លូវជ្រុលទៅបុករថយន្តមួយគ្រឿងទៀតដែលកំពុងបើកបញ្ច្រាស់ទិសគ្នាបណ្តាលឱ្យរងរបួសធ្ងន់ស្រាល៧នាក់។

ករណីនេះកើតឡើងនៅចុងសប្តាហ៍នេះ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១០៦-១០៧ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ 

ប្រភពព័ត៌បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្ត០១គ្រឿង ម៉ាកHINO ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 3A-4182 សណ្ដោងសុឺមីរុឺម៉ក ពាក់ស្លាកលេខ 3A-4182 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ចុះរត់គេចខ្លួន)បើកបរពីទិសខាងកើតទៅទិសខាងលិច ដល់ចំណុចខាងលើ បានរេចង្កូតចូលចំណែកផ្លូវខាងឆ្វេងបានទៅបុក

របួសធ្ងន់៧នាក់ ករណីរថយន្តធន់ធំបើកវ៉ាជែងរេចង្កូតទៅបុករថយន្តដែលកំពុងមកបញ្ច្រាសទិសគ្នា

រថយន្តមួយគ្រឿង ម៉ាក MASDA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AW-1558 អ្នកបើកបរឈ្មោះ ហួន ភារះ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្នោរសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានដឹកអ្នករួមដំណើរចំនួន០៦នាក់ ស្របពេលដែលបើកបរបញ្ច្រាសទិសគ្នា បណ្តាលឱ្យគ្រោះថ្នាក់មនុស្ស០៧នាក់ ត្រូវបានដឹកតាមរថយន្តសង្គ្រោះពេទ្យទៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ។

ចំពោះ​រថយន្តទាំងពីរសមត្ថកិច្ចបានយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីរង់ចាំកាដោះស្រាយនៅពេលក្រោយ៕ SP

របួសធ្ងន់៧នាក់ ករណីរថយន្តធន់ធំបើកវ៉ាជែងរេចង្កូតទៅបុករថយន្តដែលកំពុងមកបញ្ច្រាសទិសគ្នា