លើងឆេះផ្ទះប្រជាពលរដ្ឋទំហំ៦គុណនិង៨ម៉ែត្រនិងផ្ទះបាយទំហំ ៥គុណនិង០៦ម៉ែត្រអស់ស្ទើទាំងស្រុង កាលពីរសៀលថ្ងៃទី១៥ កក្កដា ឆ្នាំ២០២២ ស្ថិតនៅភូមិពង្រ ឃុំស្រង់ ស្រុកគងពិសីខេត្តកំពង់ស្ពឺ។
ផ្ទះនោះធ្វើអំពីឈើក្រោមថ្មដំបូលក្បឿងជាកម្មសិទ្ធិរបស់លោក សេក ណូន អាយុ ៤៧ឆ្នាំ សម្ភារៈខូចខាតរួមមានគ្រែ២ ទូរខោអាវ ទូរទឹកកក មាស៧ជី ផ្លាកទីន៦ជី រថយន្ត ២គ្រឿង ខូចខាតស្រាលនិងសម្ភារៈប្រើប្រាស់មួយចំនួន។ គ្រាដែលកំពុងកើតហេតុដោយស្លន់ស្លោពេកម្ចាស់ផ្ទះរកសោរថយន្តមិនឃើញ បានប្រជាពលរដ្ឋលើកគ្នាមកជួយលើក និងរុញរថយន្តចេញ។
តាមការស្រាវជ្រាវបឋមរបស់សមត្ថកិច្ចការឆេះនេះមូលហេតុមកពីឆ្លងចរន្តអគ្គីសនី។ ក្នុងនោះសមត្ថិច្ចប្រើប្រាស់កម្លាំងចំនួន ១៣នាក់ រថយន្តពន្លត់អគ្គីភ័យ ១គ្រឿង ប្រើទឹកអស់៣រថយន្តទើបពន្លត់បានទាំងស្រុង៕