សាកថ្មធុងបាសទុកចោលឆ្លងចរន្តអគ្គីសនីឆាបឆេះផ្ទះអស់ ០៣ខ្នងទាំងព្រឹក

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 3 មីនា 2022
សាកថ្មធុងបាសទុកចោលឆ្លងចរន្តអគ្គីសនីឆាបឆេះផ្ទះអស់ ០៣ខ្នងទាំងព្រឹក

ករណីអគ្គីភ័យមួយបានឆេះផ្ទះប្រជាពលរដ្ឋចំនួន០៣ខ្នង ដោយក្នុងនោះមាន០១ខ្នងត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង និង២ខ្នងទៀតឆេះប្រម៉ាណ៥០% កាលពីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ស្ថិតនៅជិតផ្សារតូចក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្តាយមានជ័យ។

ក្នុងការសង្គ្រោះនគរបាលបានប្រើប្រាស់រថយន្តពន្លត់ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់៤រថយន្តគ្រប់គ្រងបានទាំងស្រុង មិនបង្កឱ្យឆាបឆេះដល់ផ្ទះក្បែរខាង។

សមត្ថកិច្ចជំនាញបានឱ្យដឹងថា មូលហេតុដែលឆេះនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីខ្សែភ្លើងដែលម្ចាស់ផ្ទះទី០១ សាកថ្មធុងបាសភ្លេចដកឌុយចេញបណ្តាលទុសេ្សខ្សែភ្លើងឆ្លងចរន្តអគ្គិសនីបង្កជាការឆាបឆេះតែម្តង៕

សាកថ្មធុងបាសទុកចោលឆ្លងចរន្តអគ្គីសនីឆាបឆេះផ្ទះអស់ ០៣ខ្នងទាំងព្រឹក សាកថ្មធុងបាសទុកចោលឆ្លងចរន្តអគ្គីសនីឆាបឆេះផ្ទះអស់ ០៣ខ្នងទាំងព្រឹក សាកថ្មធុងបាសទុកចោលឆ្លងចរន្តអគ្គីសនីឆាបឆេះផ្ទះអស់ ០៣ខ្នងទាំងព្រឹក